រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)

កេនយ៉ា៖ ដំរីមួយក្បាល ត្រូវបានជួយជីវិតទាន់ពេលវេលា បន្ទាប់ពី​វាជិតស្លាប់ដោយសារតែការ ខ្សោះជាតិទឹក និងជាប់ខ្លួននៅក្នុងភក់ នៃទីក្រុងតូច Isiolo អស់ពេញមួយយប់។

មនុស្សមួយក្រុមបានចំណាយពេល ៤ម៉ោងដើម្បីជួយស្រោចស្រង់ ជីវិតដំរីមាឌធំមួយក្បាលនេះ និងផ្ដល់ ទឹកឲ្យ វាផឹកអស់ ១០០លីត្រ។ នេះបើតាមទំព័រហ្វេកប៊ុករបស់អ្នក អភិរក្សសត្វនៅក្នុងទីក្រុងតូចនេះ បានបង្ហាញឲ្យឃើញពី សត្វដំរីដ៏គួរឲ្យអាណិតនេះ បានទទួលទឹកផឹកពី អ្នកភូមិដែលជាអ្នកជួយសង្គ្រោះ ដោយប្រើទាំងធុង និងដបទឹកផងដែរ ដើម្បីឲ្យវាមានកម្លាំងជាមុនសិន។ នៅក្នុងនោះបានឲ្យដឹងថា ដំរីមួយក្បាលនេះ បានជាប់ក្នុងភក់នេះអស់ពេល ពេញមួយយប់មកហើយ និងក្រោយពីផ្ដល់ទឹករួច សមាជិកនៅក្នុងភូមិ បានប្រើប្រាស់រថយន្ដ៣គ្រឿង ដើម្បីទាញវាឡើងមកខាងលើ។

រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)

រូបភាពអ្នកភូមិជួយផ្ដល់ទឹកឲ្យដំរីផឹក

យ៉ាងណាមិញ ជាចុងក្រោយ សត្វដំរីនេះត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងវាមិនបាន រងរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយវាបាន ដើរចេញពីកន្លែងនេះទៅបាត់ ខណៈដែល អ្នកចូលរួមជួយសត្វដំរីនេះ ទាំងអ្នកយកទឹកឲ្យវាផឹកផងដែរនេះ គឺជារឿងដ៏អស្ចារ្យ និងជាការសាមគ្គីគ្នាដ៏ល្អ នេះបើតាមសម្ដីអ្នកអភិរក្ស សត្វបានសរសើរ៕

រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)
រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)រំជួលចិត្ដ! អ្នកភូមិមួយក្រុមនាំគ្នា រួបរួមជួយដំរី ជិតស្លាប់ (មានវីដេអូ)

រូបភាពអ្នកភូមិជួយផ្ដល់ទឹកឲ្យដំរីផឹក

សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត