តេជោ សែន ឲ្យក្រសួង យកចិត្តទុកដាក់ គិតគូរដោះស្រាយ ផ្តល់ប្រាក់បៀវត្ស ដល់ប្រពន្ធ និងកូនមន្រ្តីរាជការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញ ក្នុងពិធីប្រគល់ថវិការឧត្តម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី នៅវិមានសន្តិភាព  បានបញ្ជាក់ឲ្យក្រសួងយកចិត្តទុកដាក់ គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ធ និងកូនមន្រ្តីរាជការ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា "កាលពីម្សិលមិញ នៅក្នុងពិធីប្រគល់ថវិកា ឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនី នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរ អំពីការយកចិត្តទុកដាក់ គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការ ដើម្បីជួយសម្រួល ដល់ជីវភាពរស់នៅ អោយបានធូរស្រាលមួយកម្រិតធំថែមទៀត"។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា "ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំ ទោះបីធ្វើមិនទាន់ក្នុងឆ្នាំ ២០១៦ នេះក៏នឹងមានប្រាក់ឧបត្ថម្ភ លើកទឹកចិត្តមួយចំនួន ជូននៅក្នុងរដូវបុណ្យទានផងដែរ យ៉ាងយូរបំផុតគឺក្នុងឆ្នាំ ២០១៧ នឹងទទួលបាននូវប្រាក់បៀវត្សនេះ"៕

តេជោ សែន ឲ្យក្រសួង យកចិត្តទុកដាក់ គិតគូរដោះស្រាយ ផ្តល់ប្រាក់បៀវត្ស ដល់ប្រពន្ធ និងកូនមន្រ្តីរាជការ

តេជោ សែន ឲ្យក្រសួង យកចិត្តទុកដាក់ គិតគូរដោះស្រាយ ផ្តល់ប្រាក់បៀវត្ស ដល់ប្រពន្ធ និងកូនមន្រ្តីរាជការ