«​មេ​» ត្រូវមាន​លក្ខណៈសម្បត្តិ​៧​យ៉ាង

ភ្នំពេញ​៖ មេ គឺ​ចង់​សំដៅលើ​អ្នកដឹកនាំ​។ មេដឹកនាំ គឺ​ត្រូវមាន​លក្ខណៈវិនិច្ឆ័យ​៧​យ៉ាង​។ នេះ​បើតាម​គំនិត របស់​ទស្សនវិទូ​ជន​ជាតិ​ក្រិច លោក សេ​ណូ​ហ្វុ​ង​(Xe’nophon) ដែល​បាន​បន្សល់​ទស្សនៈ​នេះ តាំងពី​ឆ្នាំ​៤៣០ ដល់​៣៥៥ មុន​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ​។

១) មេ គឺជា​មនុស្ស​មាន​កម្រិត​ចំណេះដឹង​នយោបាយ​ខ្ពស់​ជាងគេ​។ លើសពីនេះ មេ គឺ​ត្រូវតែ​ជា​មនុស្ស​ប្រកបដោយ​គុណធម៌ និង​ភាព​ទៀងត្រង់​។​

២) មេ មិនមែនជា​អ្នក​កាន់ដំបង​ព្រនង់​សម្លុត គំរាម ឲ្យ​គេ​ភ័យ ហើយ​ឲ្យ​ហ្វូងមនុស្ស​ជ្រើសរើស​ខ្លួន​នោះទេ ពោល គឺត្រូវធ្វើ​ឲ្យ​មនុស្ស​ជ្រើសរើស​ខ្លួន​ដោយ​ស្ម័គ្រ​។ លើសពីនេះ មេ គឺជា​អ្នក​ដែល​ចេះ​បញ្ជា​មនុស្ស​បាន​ត្រឹមត្រូវ​។​

៣) មេ គឺត្រូវធ្វើ​ឲ្យ​មនុស្ស​ទូទៅ ទទួលស្គាល់​ខ្លួនឯង​ថា ជា​អ្នក​ខ្ពង់ខ្ពស់​គួរ​ឲ្យ​គោរព​។​

៤) មេ គឺជា​មនុស្ស​ដែលមាន​បំ​ណិ​ន​ប្រសប់​ក្នុង​និយាយ​បញ្ចុះបញ្ចូល និង​ធ្វើ​ឲ្យ​គេ​ជឿជាក់ ពោលគឺ​មេ​ត្រូវមាន​សិល្បៈ​នៃ​ការនិយាយ​ខ្ពស់​។​

៥) មេ គឺជា​មនុស្ស​ចេះ​គិតគូរ ពី​ផលប្រយោជន៍​រួម និង​ផលប្រយោជន៍​របស់​អ្នកក្រោមបង្គាប់​។​

៦) មេ គឺជា​មនុស្ស​មានគុណ​ធម៌ ជំនះបាន​នូវ​សភាវៈគតិ និង​តណ្ហា​ទាំងឡាយ​របស់ខ្លួន​។​

៧) មេ គឺជា​អ្នក​មិន​ប្រើ​អំណាច​ចាប់បង្ខំ ចំពោះ​អ្នក​នៅក្រោម​បង្គាប់ មានន័យថា មេ ត្រូវធ្វើ​ឲ្យ​អ្នក​នៅក្រោម​បង្គាប់​របស់​ខ្លួន ធ្វើតាម​ខ្លួន​ប្រកបដោយ​ក្តី​គោរព​៕ 

 (​ដកស្រង់​ពី​សៀវភៅ​«​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​)


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​