តួ​ក​គី​សុំ​លុយ​ពី​អឺរ៉ុប​៣.៣​ពាន់​លាន​ដុល្លា​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន

​តួ​ក​គី​បាន​ស្នើសុំ​លុយ​បន្ថែម​ពី​អឺរ៉ុប​ចំនួន​ដល់​ទៅ​៣.៣​ពាន់​លាន​ដុល្លា ដើម្បី​ដោះស្រាយ​លំហូរ​ជនភៀសខ្លួន ដែល​នៅតែ​បន្ត​ហូរ​ចូល​តួ​ក​គី​តាមផ្លូវ​សមុទ្រ​អេ​ជែ​ន​។ សំណើ​នេះ​លេចឡើង​ក្នុងជំនួប​រវាង​ក្រុម​មេដឹកនាំ​ប្រទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក Ahmet Davutoglu នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល​។

​ក្រុម​មេដឹកនាំ​អឺរ៉ុប​និង​មេដឹកនាំ​តួ​ក​គី​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃទី​៧ ខែមីនា ដើម្បី​រក​វិធី​ដោះស្រាយ​លំហូរ​ជនភៀសខ្លួន ដែល​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដដែល​។ ក្នុងជំនួប​នេះ តួ​ក​គី​បាន​ស្នើសុំ​លុយ​ពី​អឺរ៉ុប​ចំនួន​៣.៣​ពាន់​លាន​ដុល្លារ សម្រាប់​ត្រួតពិនិត្យ​លំហូរ​ជនភៀសខ្លួន ដែល​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​អេ​ជែ​ន​។

​ប្រធានសភា​អឺរ៉ុប​លោក Martin Schulz បានបញ្ជាក់​ពី​សំណើសុំ​របស់​តួ​ក​គី​ក្នុងជំនួប​រវាង​មេដឹកនាំ​អឺរ៉ុប​និង​នាយករដ្ឋមន្ត្រី​តួ​ក​គី អា​មេ​ដ ដា​វូ​ទូ​គ្លូ (Ahmet Davutoglu) នៅឯ​ទីក្រុង​ព្រុ​ច​ស៊ែ​ល​។ បើតាម Al Jazeera តួ​ក​គី​នឹង​ទទួល ទឹកប្រាក់ ៣.៣​ពាន់​លាន​ដុល្លា​នេះ រហូតដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​ចំនួន​នេះ​ត្រូវ​បានស្នើ​បង្កើន​ទ្វេដង​។  

​នៅក្រោម​ពង្រាង​សំណើ​ថ្មី​នេះ សហភាព​អឺរ៉ុប​និង​តួ​ក​គី នឹង​សហការគ្នា​ទប់ស្កាត់​លំហូ​រ​ជនភៀសខ្លួន​ទៅ​កោះ​របស់​ក្រិ​ក ហើយ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ការតាំង​លំនៅ​ថ្មី​របស់​ជនភៀសខ្លួន​ស៊ី​រី​ពី​តួ​ក​គី​ទៅកាន់​ប្រទេស​អឺរ៉ុប​។ ជាមួយគ្នានេះ ជា​ថ្នូរ​នឹង​ការយល់ព្រម​របស់​តួ​ក​គី​ក្នុង​ទទួល​ជនភៀសខ្លួន​ពី​ក្រិ​ក អឺរ៉ុប​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​តួ​ក​គី​ធ្វើដំណើរ​ទៅ​តំបន់ Schengen ក្នុង​អឺរ៉ុប ដោយ​មិនចាំបាច់​ប្រើប្រាស់​ទិដ្ឋាការ​នៅ​ចុងខែ​មិថុនា​ខាងមុខ​។​

​លើសពីនេះ តួ​ក​គី​ក៏​ទំនង​ប្រើ​បញ្ហា​ជនភៀសខ្លួន​នេះ ដើម្បី​ធានា​នូវ​សមាជិកភាព​អឺរ៉ុប​របស់ខ្លួន​ផងដែរ​។ និយាយ​មុន​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​អឺរ៉ុប នាយករដ្ឋមន្ត្រី​តួ​ក​គី Ahmet Davutoglu និយាយថា តួ​ក​គី​ត្រៀមខ្លួន​រូ​ចរាល់​ក្នុងការ​ធ្វើការ​ជាមួយ​អឺរ៉ុប ហើយ​តួ​ក​គី​ក៏​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុម​មេដឹកនាំ​ប្រទេស​អឺរ៉ុប​សម្រេច​ផ្ដល់​លុយ​ដល់​តួ​ក​គី​សម្រាប់​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​។ នៅ​ខែតុលា ឆ្នាំ​២០១៥ មេដឹកនាំ​អឺរ៉ុប​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក អា​មេ​ដ ដា​វូ​ទូ​គ្លូ នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ដើម្បី​ពិភាក្សា​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ស្ដី​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ប្រទេស​តួ​ក​គី​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ អឺរ៉ុប​បានផ្ដល់​ប្រាក់​៣​ពាន់​លាន​អឺរ៉ូ​ម្ដង​រួចទៅហើយ​ដល់​តួ​ក​គី​សម្រាប់​ការទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ពី​តួ​ក​គី​ទៅកាន់​អឺរ៉ុប​ក៏ដូចជា​ការលើកកម្ពស់​ស្ថានភាព​រស់នៅ​របស់​ជន​ភៀសខ្លួន​ស៊ី​រី​។​

​គួរ​រម្លឹក​ផងដែរ​ថា ជនភៀសខ្លួន​រាប់លាន​នាក់​បាន​ឆ្លងកាត់​ទៅកាន់​តំបន់​អឺរ៉ុប​តាមរយៈ​ប្រទេស​តួ​ក​គី​ដែល​បាន​ក្លាយជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​របស់​ជនភៀសខ្លួន​មកពី​មជ្ឈិមបូព៌ា​ដែល​កំពុងតែ​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​។ ឯ​តួ​ក​គី​ខ្លួនឯង​ក៏បាន​ក្លាយជា​ជំរំ​បណ្ដោះអាសន្ន​របស់​ជនភៀសខ្លួន​ប្រមាណ​ពីរលាន​នាក់​ផងដែរ​។ ចាប់តាំងពី​ដើមឆ្នាំ​២០១៥ ជនភៀសខ្លួន​ច្រើនជាង​មួយ​លាន​នាក់​មាន​វាសនា​បាន​ទៅដល់​អឺរ៉ុប ខណៈ​មនុស្ស​ជាង​៤​ពាន់​នាក់​បាន​បាត់បង់​ជីវិត​ក្នុងការ​ឆ្លងកាត់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​