ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ ​នៅព្រឹក​ថ្ងៃទី០៩ មីនា ​​២០១៦នេះ​ ​រដ្ឋសភាជាតិបានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីព​ ​ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់​​​សម្តេចអគ្គមហាពញាចក្រី   ហេង សំរិន ប្រធានរដ្ឋសភា ​​និងមានការចូលរួមពីសមាជិកសមាជិការដ្ឋសភាមកពី​គណៈកម្មការជំនាញនានារបស់រដ្ឋសភា ​​តំណាងសមាគមរោងចក្រកាត់ដេរ​ ​​សហជីពនិងមន្រ្តីសង្គមស៊ីវិល​ជាតិ-អន្តរជាតិ ។​

គួរបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន១៧ជំពូក​ ១០០មាត្រានិងត្រូវបានរដ្ឋសភាជាតិ​បើកសិក្ខាសាលាពិគ្រោះយោបល់មុនពេលដាក់ចូលក្នុងរបៀបវារៈ​នៃ​សម័យប្រជុំពេញអង្គ​រដ្ឋសភា​និងពិភាក្សានិងអនុម័តនាពេលខាងនេះ​ គឺត្រូវបានសង្គមស៊ីវិលមួយចំនួន ​ជាពិសេសខាងសមាគមរោងចក្រកាត់ដេរ (GMAC) ​បានទាមទារឲ្យមានការកែ​សម្រួលនូវមាត្រាមួយចំនួន ធ្វើយ៉ាងណា​ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ឋអាចទទួលយក​បានប្រយោជន៍ទំាងអស់គ្នា ៕