ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​កំពង់​ឆ្នាំង ​៖ យុវជន​​សង្ស័យ​​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៦​នាក់ ​និង​ថ្នាំ​ញៀន​ម៉ា​ទឹកកកចំនួន​១​កញ្ចប់​ធំ ត្រូវ​បាន​​នគរបាលក្រុង​កំពង់ឆ្នាំង សហការ​ជា​មួយ​​​នគរ​បាលប្រឆាំង​គ្រឿងញៀន​ខេត្ត ឡោម​ព័ទ្ធ​ចាប់ខ្លួន​ ខណៈ​ដែល​ពួក​គេ​​លួច​ធ្វើ​សកម្មភាពចែកចាយ​និង​ប្រើប្រាស់​ថ្នាំញឿ​ន​​កាល​ពី​វេលា​​ម៉ោង​២​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​៨ ខែ​មី​នា ​ឆ្នាំ​២០១៦ ​ស្ថិត​នៅ​​​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់​ឆ្នាំង ​។

​មន្ត្រីសមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បានឱ្យ​​ដឹង​ថា​​ ​ជនសង្ស័យ​ទាំង​៦​នាក់​​ ​មាន ១-​ឈ្មោះ ផៃ សុមាលី អាយុ​២៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ ២​-ឈ្មោះ មាស ប៊ុ​នរ័​ក្ស អាយុ២៦​ឆ្នាំ ៣​-ឈ្មោះ ឡាយ ចាន់​រស្មី អាយុ​២៣​ឆ្នាំ ៤-​ឈ្មោះ​ អឹ​ម ផល្លា អាយុ​២៦​ឆ្នាំ ៥​-ឈ្មោះ ចិ សុបិន អាយុ​២៤​ឆ្នាំ​ និង​៦-​ឈ្មោះ​ តាំង ង៉ូ​វ​ហេង ​អាយុ​១៨​ឆ្នាំ ទាំង៦នាក់​​​មាន​ទីលំនៅ ភូមិ​ទី​៧ សង្កាត់ខ្សា​ម​ ។

​ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដក​បាន ​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹកកក១​កញ្ចប់​ធំ គ្រាប់​ថ្នាំផ្កាឈូក ៧​គ្រាប់ ​ប្រាក់​ខ្មែរជាង​២០​ម៉ឺន​រៀល ប្រាក់​អាមេរិក​៤៣​ដុល្លារ ទូរ​ស័ព្ទដៃ​៥​​ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៍សម្រាប់​ជក់​មួយ​​ចំនួនទៀត ​។

ជនល្មើស​ទាំង​៦​នាក់​ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿងបញ្ជូន​ទៅ​​​សាលា​ដំបូង​​ខេត្ត​ ​ដើម្បីចាត់ការ​តាម​នីតិ​វិធី ៕ ​