ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ឆ្លងតាមការចុះពិនិត្យផ្ទៀងផ្ទាត់របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់​ និងបង្រ្កាបបទល្មើសព្រៃឈើ ​ដែលដឹកនាំដោយ​លោនាឧត្តមសេនីយ៍ សៅ សុខា ​កាលពីរសៀលថ្ងៃទី០៨មីនាម្សិលមិញនោះ ​គណៈកម្មការជាតិបានរកឃើញឈើខុសច្បាប់​ជាង១ម៉ឺនម៉ែត្រគូប ​និងឈើមានច្បាប់ជាង​៧០០ម៉ែត្រគូបនៅក្នុង​ក្រុមហ៊ុន​​កសិកម្មខ្មែរអង្គរ​ ស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ។

សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា ​ក្រុមហ៊ុនកសិកម្មខ្មែរអង្គរនេះ​ បានត្រូវរាជរដ្ឋាភិបាលដកយកអាជ្ញាប័ណ្ណជាងមួយឆ្នាំមកហើយ​ ប៉ុន្តែក្រុមហ៊ុននេះបានទទួល​សិទ្ឋិដេញថ្លៃទិញឈើដែល​សមត្ថកិច្ចរឹបអូស​បាន​យកមកស្តុកទុកដើម្បីបញ្ចេញ​លក់បន្ត ៕