មេរោគថ្មីដ៏គួរឲ្យញញើតបំផុត ឆ្លងតាមការរួមភេទ

មីកូបា្លស្មា (Mycoplasma ) ជាមេរោគស្វ័យស៊ាំដ៏កម្រមួយដែលប៉ះពាល់ដល់សាច់ដុំ។ រោគសញ្ញារបស់វាមិនអាចមើលឃើញ ហើយវាបញ្ជូនតាមរយៈការរួមភេទ។ ដូច្នេះហើយ មនុស្សជាច្រើនមិនបានដឹងថា ខ្លួនឯងបានឆ្លងមេរោគ មីកូប្លាស្មា នេះឡើយ។

មេរោគថ្មីដ៏គួរឲ្យញញើតបំផុត ឆ្លងតាមការរួមភេទ

 

រោគសញ្ញាទូទៅនៃជំងឺនេះភាគច្រើនរួមមាន៖ ចេញឈាមតាមទ្វារមាស, ឈឺចាប់ក្នុងពងស្វាស, លំហូរទឹកចេញតាមអាអូនតូចខុសប្រក្រតី និងមានការឈឺចាប់ជុំវិញតំបន់ប្រដាប់ភេទ ជាពិសេសក្នុងពេលរួមភេទ។ មេរោគឆ្លងនេះមិនអាចព្យាបាលជាសះស្បើយបានឡើយ។

វេជ្ជបណ្ឌិតធ្វើការសន្មត់ថា ចំនួនមនុស្សប្រហែល ១% បានឆ្លងមេរោគបាក់តេរីនេះ។ ចំពោះស្ត្រីដែលឆ្លងមេរោគនេះបង្ហាញចេញនូវអាការៈ៖ ហូរឈាមចេញតាមទ្វារមាសខុសប្រក្រតី, គ្មានកូន, ឈឺចាប់នៅពេលរួមភេទ, និងកូនក្រៅស្បូន។ ម្យ៉ាងវិញទៀត ចំពោះបុរសដែលឆ្លងមេរោគនេះវិញ អាចជួបនឹងផលវិបាកស្រាលជាង។

មេរោគមីកូប្លាស្មា ជាជំងឺទូទៅឆ្លងតាមរយៈការរួមភេទ ប៉ុន្តែវាមិនងាយនឹងរកឃើញឡើយ។ វាបណ្តាលមកពី​វីរុសតូចៗ​ដែលមាន​លក្ខណៈ​ជា​បាក់តេរី ហើយកើតឡើងនៅក្នុងប្រដាប់ភេទ និងប្រព័ន្ធបង្កកំណើត។

មេរោគថ្មីឆ្លងតាមរយៈការរួមភេទកំពុងតែរាតត្បាត… មនុស្សរាប់រយនាក់បានឆ្លងមេរោគនេះរួចបាត់ទៅហើយ។

ជាធម្មតា មេរោគមីកូប្លាស្មានេះសម្តៅទៅលើក្រុមនៃបាក់តេរីដែលមានច្រើនជាង ៧០ប្រភេទខុសៗគ្នា ប៉ុន្តែពួកវា​មួយចំនួន​ប៉ុណ្ណោះ​ដែលមាន​វត្តមាន​នៅក្នុងខ្លួនមនុស្ស បណ្តាលឲ្យកើតជំងឹ និងឆ្លងមេរោគ។

យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងឆ្នាំ ២០០៧បានបង្ហាញថា មេរោគនេះបណ្តាល​មកពីបាក់តេរី​មីកូប្លាស្មា​ផ្តុំគ្នាបង្កើត​បានជា​ជំងឺប្រមេះ ហើយបច្ចុប្បន្ននេះ វាបានក្លាយជាជំងឺទី ៣ របស់យុវវ័យឆ្លងតាមរយៈការរួមភេទ។

ក្នុងចំណោមយុវវ័យដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវពីបញ្ហាសុខភាពក្នុងប្រទេសសហរដ្ឋអាមេរិចបានបង្ហាញឲ្យឃើញថា មនុស្ស ០.៤% ឆ្លងជំងឺប្រមេះ និងមនុស្ស ១%ឆ្លងជំងឺមីកូប្លាស្មា។

ដូចគ្នាទៅនឹងលទ្ធផលដែលបានចេញផ្សាយនៅក្នុងរបាយការណ៏ចុងក្រោយរបស់ចក្រភពអង់គ្លេស។ លទ្ធផលបានបង្ហាញថា មិនមែនមានតែយុវវ័យប៉ុណ្ណោះទេដែលអាចជួបគ្រោះថ្នាក់នឹងជំងឹនេះ តែមនុស្សវ័យកណ្តាលក៏អាចឆ្លងមេរោគនេះបានដូចគ្នា។ តែទោះបីជាយ៉ាងណា ជំងឺនេះកម្រនឹងឆ្លងណាស់។

ទោះបីជាយ៉ាងណា អ្នកអាចការពារខ្លួនអ្នកពីជំងឺមីកូប្លាស្មានេះបានដោយអនុវត្តសុវត្ថិភាពពេលរួមភេទ។ ស្រោមអនាម័យធម្មតាៗអាចជួយការពារអ្នកប្រឆាំងនឹងការឆ្លងមេរោគ និងអាចប្រើក្នុងពេលរួមភេទដោយការសម្រុកចូលទ្វារមាស, រន្ធគូថ, និងប្រើមាត់៕

ដោយ៖ ដារ៉ា

 

ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!