​ថា​ម៉េច គ្រាន់តែ​ស្ងាប​សោះ មាន​ប្រយោជន៍​ដល់​ម្លឹង​ផង !!!

​ថា​ម៉េច គ្រាន់តែ​ស្ងាប​សោះ មាន​ប្រយោជន៍​ដល់​ម្លឹង​ផង !!!

​ការ​ស្ងាប ច្រើនតែ​ជា​សញ្ញា​ភាព​ល្ហិតល្ហៃ អស់កម្លាំង និង​ធុញទ្រាន់ ហើយ​វា​ក៏​ត្រូវបាន សង្គម​ចាត់ទុកថា ជា​ជំងឺឆ្លង​មួយ​ផង​ដែរ​។ យ៉ាងណាមិញ តើ​គ្រាន់​តែ​ស្ងាប​សោះ មាន​ប្រយោជន៍​អ្វីខ្លះ ទៅ​ដល់​សុខភាព​មនុស្ស​យើង​?

អាច​ជា​សញ្ញា​នៃ​ក្តីស្រឡាញ់​
ការសិក្សា​បាន​រកឃើញថា សត្វ​ស្វា​ដែល​ស្ងាប​ច្រើន ក្នុងពេល​មើល​ទូរទស្សន៍ ទំនង​ជា​ពួកគេ មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ការ​ស្ងាប​របស់​ស្វា​ផ្សេងៗ​ទៀត​ដែរ​។ ដូច្នេះ វា​អាច​ជា​អំណះអំណាង ដែល​បញ្ជាក់ថា ការ​ស្ងាប​ឆ្លង​គ្នា​បែបនេះ ត្រូវបាន​គេ​យល់ថា ជា​អារម្មណ៍​យល់ចិត្ត​គ្នា​។

បង្កើន​លំហូរ​ឈាម និង​បន្ថយ​ភាព​តានតឹង​ក្នុង​ខួរក្បាល​
អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ការ​ស្ងាប នឹង​ទៅ​បន្ថយ​ភាព​តានតឹង​ដល់​ខួរក្បាល តាមរយៈ​ការពង្រឹង ភាព​ស្រាកស្រាន្ត ខាង​ផ្លូវ​អារម្មណ៍​បាន​គ្រប់គ្រាន់​។ ការ​ស្ងាប ក៏​ដើរ​តួនាទី ជាការ​រំញោច​មួយ របស់​ប្រព័ន្ធ​សរសៃប្រសាទ​ដែរ គឺ​មាន​លក្ខណៈ​ដូច​គ្នា នឹង​ជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​សមត្ថភាព បង្កើន​លំហូរ​ឈាម​ទៅ​ខួរក្បាល​។

បំបាត់​ការឈឺ​ត្រចៀក​
ការឈឺចាប់​ក្នុង​ត្រចៀក ការ​មិន​ស្រួល​ក្នុង​ត្រចៀក និង​បញ្ហា​នៃ​ការ​ស្តាប់​សម្លេង ដែល​បណ្តាល​មកពី ការប្រែប្រួល​កម្ពស់​ក្នុង​យន្តហោះ និង​ជណ្តើរយន្ត ក៏​អាច​ស្រួលបួល​មកវិញ តាមរយៈ​ការ​ស្ងាប​ដែរ​។ តាមពិត អ្នកស្រាវជ្រាវ​និយាយថា ការ​ស្ងាប គឺជា​ចំណាំងផ្លាត​ការពារ​មួយ​ប្រភេទ របស់​ត្រចៀក​ក្នុង​ពេល​ផ្លាស់ប្តូរ​កម្ពស់​លឿន ឬ​បញ្ហា​ផ្សេងៗ​ទៀត​។ ការ​ស្ងាប មាន​ប្រយោជន៍​ក្នុងការ សម្រួល​សម្ពាធ​ក្នុង​ត្រចៀក ឲ្យនៅ​ធម្មតា​វិញ​។

បង្កើន​លំហូរ​អុកស៊ីសែន​ទៅ​ខួរក្បាល​
ការ​ស្ងាប នឹង​ទទួលបាន អុកស៊ីសែន​កាន់តែច្រើន ទៅ​ក្នុង​ខួរក្បាល​។ គ្រប់​ពេល​ដែល​អ្នក​ស្ងាប វា​នឹង​ផ្តល់​អុកស៊ីសែន កាន់តែ​ច្រើន​ទៅ​សួត និង​ជួយ​បំបាត់ ការកើនឡើង​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៀតផង​។ ហេតុដូច្នេះ​ហើយ វា​នឹង​បង្កើន​អុកស៊ីសែន​ទៅ​ខួរក្បាល​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។