សញ្ញាបង្ហាញថា ស្វាមី ឬភរិយាអ្នកមានស្នេហានឹងអ្នកផ្សេង

អ្វីទៅជាអារម្មណ៏ស្នេហា? ប្រសិនបើគូស្នេហ៏អ្នក, ស្វាមី ឬភរិយា​អ្នកបង្កើត​ភាពស្និតស្នាល​ខាងផ្លូវចិត្​តនឹងអ្នកណាម្នាក់​ដោយមិន​បានដេក​ជាមួយគ្នា គេហៅថា​ជា អារម្មណ៏ស្នេហា។

សញ្ញាបង្ហាញថា ស្វាមី ឬភរិយាអ្នកមានស្នេហានឹងអ្នកផ្សេង

អ្នកជំនាញផ្នែកស្នេហាបាននិយាយថា អារម្មណ៏ស្នេហាច្រើនជាងរឿងមួយគ្រោះថ្នាក់ជាងប្រភេទស្នេហាផ្សេងៗទៀត ព្រោះវាអាច​ជួយឲ្យគូស្វាមីភរិយា​ត្រូវឃ្លាតឆ្ងាយពីគ្នា។ ជីវិតអាពាហ៏ពិពាហ៏របស់គូស្វាមីភរិយាច្រើនជាង ១៥% ត្រូវបានលែងលះគ្នា ដោយ​សារ​អារម្មណ៏​ស្នេហា​នឹងអ្នកផ្សេង។ នេះជាមូលហេតុធ្វើឲ្យអារម្មណ៏ស្នេហាជារឿងមួយធ្ងន់ធ្ងរ។

ជាទូទៅ បញ្ហានេះកើតឡើងនៅពេលគូស្វាមីភរិយាមិនបានយកចិត្តទុកដាក់នឹងគ្នា។ ខាងក្រោមនេះជាសញ្ញាបញ្ជាក់ថា គូស្នេហ៏​អ្នកមាន​អារម្មណ៏​ស្នេហាខាងក្រៅ៖

នាងបង្កើតភាពស្និតស្នាលនឹងអ្នកណាម្នាក់

ប្រសិនបើគូស្នេហ៏អ្នកបង្កើតភាពជិតដិតនឹងអ្នកណាម្នាក់ នេះជាសញ្ញាដំបូងនៃអារម្មណ៏ស្នេហា។ មនុស្សម្នាក់​នោះអាចជា​មិត្តរួមការងារ​របស់​នាង ឬជាអ្នកជិតខាង ឬបុរសផ្សេងដែលមានអារម្មណ៏ល្អចំពោះនាង។

នាងចូលចិត្តបង្ហាញអារម្មណ៏ប្រាប់ដល់មនុស្សម្នាក់នោះ

នៅពេលមនុស្សស្រីមានអារម្មណ៏ស្និតស្នាលនឹងបុរសដទៃ នាងចូលចិត្តបង្ហាញអារម្មណ៏ប្រាប់ដល់គាត់។

ពួកគេណាត់ជួបគ្នា

ការចេញទៅខាងក្រៅជាមួយនឹងមិត្តរួមការងារប្រុសជារឿងមួយធម្មតា។ ប៉ុន្តែប្រសិនបើពួកគេរៀបចំគម្រោងណាត់ជួបគ្នា ហើយព្យាយាម​ចំណាយពេលវេលាសូម្បីតែចុងសប្តាហ៏ដើម្បីបានជួបគ្នា បញ្ជាក់ថា ពួកគេមានអារម្មណ៏ស្នេហានឹងគ្នា។

នាងពេញចិត្តនឹងការស្ទាបអង្អែល

ប្រសិនបើភរិយារបស់អ្នកពេញចិត្តនឹងស្ទាបអង្អែលមនុស្សម្នាក់ ឬកាន់ដៃគ្នា នេះបញ្ជាក់ថា នាងកំពុងមានភាពស្និតស្នាលនឹងគាត់។

នាងយំនៅពេលប្រាប់ការពិតដល់អ្នក

ប្រសិនបើនាងយំ ឬរំភើបចិត្តនៅពេលអ្នកសួរនាងពីរឿងនាងស្និតស្នាលនឹងបុរសម្នាក់នោះ វាអាចជាសញ្ញាបញ្ជាក់ថា នាងមានភាព​ជិតដិត​នឹងគាត់​រួចបាត់ទៅហើយ។

ពួកគេមើលទៅមានក្តីសុខពេលបាននៅជាមួយគ្នា

ប្រសិនបើភរិយាអ្នកមានអារម្មណ៏ល្អពេលបានជួបនឹងគាត់ មានន័យថា នាងមានភាពស្និតស្នាលនឹងគាត់។

ហាក់បីដូចជាមានរឿងអ្វីមួយខុសឆ្គង
ប្រសិនបើអព្ភន្តញ្ញាណរបស់អ្នកបានប្រាប់អ្នកថា មានរឿងខុសឆ្គងអ្វីមួយកើតឡើង នៅពេលភរិយា​ចេញទៅខាងក្រៅ​ជាមួយ​នឹង​មិត្តរួមការងារ​ប្រុស វាជាសញ្ញាមួយបង្ហាញថា ភរិយាអ្នកមានអារម្មណ៏ស្នេហាចំពោះគាត់៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាបង្ហាញថា ស្វាមី ឬភរិយាអ្នកមានស្នេហានឹងអ្នកផ្សេង