ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

6 Videos

​តារា​សម្តែង និង ចម្រៀង​កញ្ញា ឯក សុ​វណ្ណា​រ័ត្ន បាន​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​តាំងពី​ឆ្នាំ​២០០១ មក​ម្លេះ ប៉ុន្តែ​តារា​ស្រី​រូបនេះ​មិនសូវ​ស្ទុះស្ទា​ស្រ​វ៉ា​ចាប់​ការងារ​សិល្បៈ​ឡើយ ចំណុច​នេះហើយ ទើប​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​មិនសូវ​លេចធ្លោ​ក្នុង​ឆាក​សិល្បៈ ពោលគឺ​នាង​គ្រាន់តែ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ក្នុង និង​ក្រៅ​ស្រុក និង សម្តែង​ខ្សែភាពយន្ត​ប្រមាណ​ជា​បី​ទៅ​បួន​រឿង​តែប៉ុណ្ណោះ​។​

ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

M88

​ជួប​សម្ភាស​ជាមួយ​នាង​នៅក្នុង​កម្មវិធី​ថត MV របស់​ផលិតកម្ម សាន់​ដេ កាលពីពេល​ថ្មីៗ​នេះ កញ្ញា ឯក សុ​វណ្ណា​រ័ត្ន បាន​ប្រាប់ថា រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ នាង​ពិតជា​មិនសូវ​បានបង្ហាញ​វត្តមាន​លើ​ឆាក​សិល្បៈ​ក្នុងស្រុក​ឡើយ ព្រោះ​ត្រូវ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​បី​ឆ្នាំ​ជាប់​គ្នា និង មាន​រយៈពេល​យូរ​ខែ ដូច្នេះហើយ​ទើប​ទស្សនិកជន​មួយចំនួន​ស្ទើ​តែ​ភ្លេចមុខ​នាង​បាត់ទៅហើយ ។

ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

​ឯក សុ​វណ្ណា​រ័ត្ន បាន​និយាយថា សម្រាប់​ការងារ​សិល្បៈ​ក្នុង​ឆ្នាំ​២០១៦ នេះ នាង​នឹង​បង្ហាញ​វត្តមាន​លើ​ឆាក​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង​មុន ព្រោះ​ឆ្នាំនេះ​នាង​មិន​ទទួលយក​ស្ព​ន​ស័​រ​ក្រៅ​ស្រុក​នោះទេ គឺ​នាង​យក​ពេល មក​ទទួល​ការងារ​សម្តែង​ខ្សែភាពយន្ត​ឡើងវិញ ហើយ​នៅពេលនេះ​នាង​ក៏បាន​ធ្វើ​កុងត្រា​ថត​ខ្សែភាពយន្ត​បាន​ចំនួន​ពីរ​រឿង​ហើយ​ដែរ រង់ចាំតែ​ថ្ងៃ​ចុះ​ថត​តែប៉ុណ្ណោះ ។ ខ្សែភាពយន្ត​ទាំងពីរ​នេះ នាង​មិន​ទទួលបាន​តំណែង​តួឯក​ទេ គ្រាន់តែ​ជា​តួអង្គ​សំខាន់​ក្នុង​រឿង ហើយ​រឿង​ទាំងពីរ​នេះ នាង​ក៏​មិនទាន់​អាច​ប្រាប់​ពី​ចំណងជើង​នោះដែរ ព្រោះ​ខាង​ក្រុមហ៊ុន​មិនទាន់​អនុញ្ញាត ។​

ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

​គួរបញ្ជាក់​ផងដែរ​ថា ការបាត់​មុខ​ពី​ឆាក​សិល្បៈ​ក្នុងស្រុក​របស់​កញ្ញា ឯក សុ​វណ្ណា​រ័ត្ន មួយរយៈ​កន្លងមកនេះ ក៏មាន​ព័ត៌មាន​មួយចំនួន​បានលើកឡើង​ថា កញ្ញា ឯក សុ​វណ្ណា​រ័ត្ន បាន​រៀបការ និង ដកខ្លួន​ចេញពី​សង្វៀន​សិល្បៈ​ទៅហើយ ប៉ុន្តែ​ព័ត៌មាន​នេះ ពេល​អ្នកយក​ពត៌មាន​របស់​យើង​សួរនាំ កញ្ញា​បាន​បដិសេធថា នាង​មិនទាន់​រៀបការ​ទេ ហើយ​មួល​ហេតុដែល​នាង​បាត់​មុខ​មួយរយៈ​គឺ​បណ្តាលមកពី​នាង​មាន​ការងារ​នៅក្រៅ​ស្រុក​ច្រើន ដូចដែល​នាង​បាន​ជម្រាប​ខាងលើនេះ​ស្រាប់ ។

ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

កញ្ញា​បន្តថា រឿង​គូស្រករ​នាង​ទើបតែ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​បានរ​យៈ​ពេល​ជិត​ពី​ខែ​នេះ​ទេ ហើយ​ទំនាក់ទំនង​នេះ នាង​ក៏​មិនទាន់​ដឹង​ច្បាស់​ថា អាចឈាន​ទៅដល់​ពិធីមង្គលការ​ឬ​យ៉ាងណា​នោះទេ ព្រោះ​ពួកយើង​ទើប​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក មិនទាន់បាន​ជួប​មុខ​គ្នា​ផ្ទាល់​នៅឡើយ​ទេ ។​

ឯក សុ​វណ្ណា​រ័ត្ន ត្រៀម​ជួប​មុខ​បុរស​អាមេរិក​

​តារា​វ័យ ២៧ ឆ្នាំ រូបនេះ​បាន​បន្តថា សម្រាប់​ទំនាក់ទំនង​នាង​ជាមួយ​បុរស​វ័យ ៣៩ ឆ្នាំ​ខាងលើនេះ ទាល់តែ​ដល់​ខែមេសា​ខាងមុខ ទើប​នាង​អាច​ឆ្លើយ​ជាក់លាក់​បាន ព្រោះ​ពេលនោះ គាត់​មក​ស្រុក​ខ្មែរ​ជួប​នាង ពោល​គឺជា​ពេលដែល​នាង​បាន​ស្គាល់គ្នា​ច្បាស់ និង អាច​គិត​គួរ​ទៅដល់​គម្រោង​រៀបការ ៕ ប្រមាញ់ តារា​