វិធី​សម្អាត​ចាន​ពរ្សឺឡែន​ឲ្យ​ភ្លឺ​ចែងចាំង​

6 Videos

​តាម​ធម្មតា​ចាន​ពរ្សឺឡែន​និង​សេ​រ៉ា​មិ​ក​ត្រូវការបន្ថែម​ពណ៌​ហើយ​គេ​ស្រោប​ស្រទាប់​ខាងក្រៅ​ឱ្យ​ភ្លឺរលោង ។ ការធ្វើ​បែបនេះ​មិន​ងាយ​ឆាប់​សឹក​រឹល​នៅពេល​ត្រូវ​កម្តៅ​និង​មិន​ទទួលរង​ការ​ខូ​ត​ខាត​នៅ ពេល​ត្រូវ​ទឹក​ត្រជាក់ ។
​តទៅ​នេះ​ជា​វិធី​សម្អាត​ចាន​ពរ្សឺឡែន​ដែល​ប្រឡាក់​ល្អងធូលី ។​

M88

– ប្រើ​ច្រាស​ទន់ៗ​បោស​ធូលី​ចេញ​ថ្នមៗ
​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ដង​ច្រាស​ប៉ះទង្គិច​ចាន​ពរ្សឺឡែន​និង​ហាម​ប្រើ​ឧបករណ៍​ផ្លុំ​ដាច់ខាត ព្រោះពេលខ្លះ​អាច​ប៉ះទង្គិច​ខ្លាំង​ដល់​ចាន​ដែលនាំឱ្យ​ងាយ​បែក ។

– ឧបករណ៍​ពរ្សឺឡែន​និង​សេ​រ៉ា​មិ​ក​ប្រភេទ​ខ្លះ​មាន​ប្រហោង​ត្រង់​កណ្តាល​
​ឧបករណ៍​ធ្វើ​ពី​ពរ្សឺឡែន​ប្រភេទ​ខ្លះ​មិន​ត្រឹម​តែមាន​ប្រហោង​កណ្តាល​ទេថែមទាំង​មិនបាន​ស្រោប​ផ្ទៃ​ខាងក្រៅ​ថែមទៀត ហើយ​តែងមាន​រន្ធ​បញ្ចេញ​កម្តៅ​តូចៗ​បង្កប់​នៅ​ខាងក្នុង​ដើម្បីឱ្យ​ខ្យល់​ចេញមក ខាងក្រៅ​វិញ​នៅពេល​ត្រូវ​កម្តៅ​ខ្លាំង​ឬ​ពេល​ដុត​ចម្អិន​ជាមួយ​អាហារ​អ្វីមួយ​ជាដើម ។ ដើម្បី​រក្សា អនាម័យ​ក្រោយ​ការសម្អាត​អ្នក​ត្រូវ​រក​ឈើចាក់ធ្មេញ​ឬប្រើ​ក្រដាស​បិទ​សង្កត់ពីលើរ​ន្ធ​ទាំងនោះ​ដើម្បី​ការពារ​មេរោគ​ឆ្លង​ចូលដែល​នាំ​ប៉ះពាល់​សុខភាព​ចំណីអាហារ​នៅពេល​យកមក​បរិភោគ ។​

– ចាន ឬ ឧបករណ៍ប្រើប្រាស់​ប្រភេទ​តូចៗ​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ក្តៅ​
​បើ​ចង់​សម្អាត​ឱ្យ​ស្អាត​ល្អ​ត្រូវ​ប្រើ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ក្តៅ​ឬ​ទឹក​ក្តៅ​លាង​សម្អាត​និង​ប្រើ​ច្រាសទន់ៗ​ដុស​សម្អាត​បន្ថែម​ដោយ​បើកទឹក​ឱ្យ​ហូរ​ឆ្លងកាត់​យឺតៗ​ដើម្បី​ជួយ​ឱ្យ​ការសម្អាត​ជ្រះ​ល្អ ។ ចំណែក​ចាន​ឬ​សម្ភារ​ធំៗ​គួរ​ត្រាំ​ក្នុង​ចានដែក​ឬ​កន្លែង​លាងចាន​ដែល​ធានា​សុវត្ថិភាព​និងមិនឱ្យ​ប៉ះទង្គិច​គ្នា​រួច​ប្រើ​ច្រាស​ទន់ៗ​សាប៊ូ ឬ ទឹក​លាងចាន​ដុស​សម្អាត​តាម កន្លៀត​នានា​ឱ្យបាន​ស្អាត​ល្អ ។ ពេល​សម្អាតត្រូវ​បង្វិល​ច្រាស​ជា​រង្វង់​មូល​ទៅមក​ឱ្យបាន​ច្រើនដង​និង នៅពេល​ឃើញថា​ឧបករណ៍​ស្អាត​ល្អ​ហើយត្រូវ​ជ្រលក់​សម្ភារ​ទាំងនេះ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ជាមុនសិន​បន្ទាប់មក​យកទៅ​ហាល​ឱ្យ​ស្ងួត​ល្អសឹម​យកមក​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ដូចដើម​វិញ ។​

– កម្អែល​កខ្វក់​សម្អាត​មិនទាន់​ចេញ​អស់​
​សាកល្បង​យក​ជ័រលុប​ខ្មៅ​ដៃ​មក​សម្រួច​ចុង​ឱ្យ​ស្រួច​ដើម្បី​ជួយ​លុប​សម្អាត​បរិវេណ​ប្រឡាក់​ត្រង់ ចន្លោះ​តូចៗ ឬ អាច​ប្រើ​សំឡី​រុំ​ឈើ​ជ្រលក់​អាល់កុលជូត​ថ្នមៗ​ត្រង់​បរិវេណ​ស្នាម​ប្រឡាក់​នោះ​ក៏​អាច ទទួលផល​ដូចគ្នា ។ ក្រោយពី​នោះ​សូម​លាង​សម្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហៗរួច​ទុកឱ្យ​ស្ងួត​ហើយ​យក ទៅ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​ប្រើប្រាស់​នៅពេល​បន្ទាប់​ទៀត ។

– មិនត្រូវ​ប្រើ​ទឹក​ថ្នាំ​ផ្សេង​សម្អាត​
​មិនត្រូវ​សម្អាត​ពរ្សឺឡែន​ដោយ​របស់​អ្វី​ផ្សេង​ក្រៅពី​ទឹក​ថ្នាំ​លាងចាន ឬ សាប៊ូ​លាងចាន​ឡើយ ព្រោះ​នាំឱ្យ​ស្លេក​ពណ៌​ផ្ទៃ​របស់​ឧបករណ៍ ។ ត្រូវ​ចងចាំ​ថាបើ​សម្អាត​មិនបាន​ស្អាត​ល្អ​ទេត្រូវឱ្យ​អ្នក​ដែលមាន​បទពិសោធ​ជួយ ទើប​គុណភាព​របស់​វា​នៅ​រក្សា​ភាព​ស្អាត​ជាប់​បានយូរ ៕