លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

​លោក Kazunori Ohara ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ក្រោម​អាយុ​​ ១៩ឆ្នាំ(U-19)​កម្ពុជា​ ​ត្រូវ​ការ​​បង្វឹក​បំពេញ​ចន្លោះ​ប្រហោង​​ ដល់​​​​កីឡាករ​១៨​នាក់​ ​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ 2016 Goodwill Mekong Games ​នា​ចន្លោះ​ថ្ងៃ​ទី២០ ​ដល់​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៦ គ្រប់​តំបន់​រួម​មាន​ ​ប្រយុទ្ធ​ ការ​ពារ​ និង​​បម្រើ។

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19 លោក Kazunori Ohara(ឆ្វេង) ឈូក ពិសិដ្ឋ (ស្ដាំ)

 

​លោក Kazunori Ohara បាន​ឲ្យ​ដឹង​ថា ​​​បច្ចុប្បន្ន​នេះ​ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​​១៩​ឆ្នាំ (U-19​) មាន​កម្រិត​លេង​ទាប​​​នៅ​ឡើយ ​ពោល​គឺ​​ចាំ​បាច់​ត្រូវ​​ការ​បង្វឹក​បន្ថែម​គ្រប់​តំបន់​ទាំង​ការពារ បម្រើ និង​ប្រយុទ្ធ ​​ប៉ុន្តែ​ក្រុម​កីឡាករ​ ដែល​បាន​បង្ហាញ​សមត្ថភាព​​ប្រកួត​មិត្ត​​​ជា​មួយ ​ព្រះ​ខ័នរាជ​​ស្វាយរៀង​កន្លង​ទៅ​​ទាំង​អស់​ ​មាន​ទឹក​ចិត្ត​លេង​យ៉ាង​ល្អ។

 

​លោក​បន្ត​ថា ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ ក្នុង​គោល​បំណង​ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​​បាន​រួចរាល់​​ត្រៀម​ចូល​រួម​ប្រកួត AFF U-19 នៅ​ប្រទេស​វៀតណាម នា​ខែ​សីហា ​ឆ្នាំ​២០១៦​ ខាងមុខនេះ​។ ទោះ​បី​ជា​យ៉ាង​ណា​ការ​ប្រកួត 2016 Goodwill Mekong Games ​លោក​មិន​អាច​សន្យា​បាន​ថា​ នឹង​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា​​​ឡើយ​ ពី​ព្រោះ​មិនទាន់​​​ដឹង​សមត្ថភាព​លេង​របស់​ប្រទេស​ ដែល​ចូល​រួម​ទាំង​៦​។ ​​​​​​​​​​

 

ប្រទេស​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ 2016 Goodwill Mekong Games ​មាន​​ចំនួន ៦ គឺ​កម្ពុជា ​ឡាវ ​ថៃ​ វៀតណាម ចិន​ និង​មីយ៉ាន់ម៉ា។

 

តារាង​ឈ្មោះ​​​កីឡាករ និង​គ្រូ​បង្វឹក

.រ​

ឈ្មោះ​

តួនាទី​

១​

Kazunori Ohara

គ្រូ​បង្វឹក​

២​

ឈូក ពិសិដ្ឋ

គ្រូ​ជំនួយ​

៣​

ប្រាក់ វណ្ណី

គ្រូ​អ្នក​ចាំ​ទី

៤​

សោម សុគន្ធ​ដា​រ៉ា

អ្នក​ចាំ​ទី​

៥​

អ៊ុំ ចាន់​នូ

អ្នក​ចាំ​ទី​

៦​

ពុំ ដា​រាំង

ខ្សែ​ការពារ​

៧​

លី វ៉ា​ហេ​ទ

ខ្សែ​ការពារ​

អ៊ុក វ៉ាន់​ណេ

ខ្សែ​ការពារ​

៩​

ចិន វណ្ណៈ

ខ្សែ​ការពារ​

១០​

ស្លេះ ស៊េ​ន

ខ្សែ​ការពារ​

១១​

ថោង វិជ្ជា

ខ្សែ​ការពារ​

១២​

សុខ ហៀ​ង

ខ្សែ​ការពារ​

១៣​

ប្រាក់ សុវណ្ណ​ពិសិដ្ឋ

ខ្សែ​ការពារ​

១៤​

ស៊ុន វ៉ាន់​ដេ​ត​

ខ្សែ​បម្រើ​

១៥​

គ​ន្ធា រ៉ា​វ៉ាន់

ខ្សែ​បម្រើ​

១៦​

គីម ហាប់

ខ្សែ​បម្រើ​

១៧​

ម៉ែន មុន្នី​រ៉ា​

ខ្សែ​បម្រើ​

១៨​

រឿ​ម ចាន់​រឿន

ខ្សែ​បម្រើ​​

១៩​

ទូច រ៉ូ​ម៉ា​

ខ្សែ​ប្រយុទ្ធ​

២០​

សេត រ៉ូ​សី​ប​

ខ្សែ​ប្រយុទ្ធ​

២១​

ឆេង ម៉េង

ខ្សែ​ប្រយុទ្ធ​

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

លោក Ohara ​ប្រាប់​ចន្លោះ​ប្រហោង​របស់​ជម្រើស​ជាតិ​ U-19

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​