Rooney ប្រឡែង​លេង​ជាមួយ​ខ្លា​ ​នៅ​ទីក្រុង​​ឌូបៃ

Wayne Rooney ​​ប្រធាន​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​សម្រាក​លំហែ​កាយ​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម និង​បាន​​បង្ហាញ​រូបភាព​ប្រឡែង​លេង​ជាមួយ​ខ្លា ក្នុង​សួន​សត្វ​ឯកជន​មួយ​។

 

Rooney ប្រឡែង​លេង​ជាមួយ​ខ្លា​ ​នៅ​ទីក្រុង​​ឌូបៃ

 

​​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ ​បាន​ទៅ​ទស្សនកិច្ច​នៅ​​​ទីក្រុង​ឌូបៃ​ជាមួយ​ភរិយា Coleen កាល​ចុង​សប្ដាហ៍​មុន បន្ទាប់​ពី​សម្រាក​ពី​ក្រុម​ Man Utd ដោយសារ​របួស​​ជង្គង់​ខាង​ស្ដាំ តាំង​ពី​ប្រកួត​ចាញ់​ Sunderland ២-១ កាល​ខែ​មុន។

 

ក្នុង​រូបភាព បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Rooney បាន​រុំ​បង់​នៅ​ជើង​ស្ដាំ​ដោយ​ប្រឡែង​លេង​ជាមួយ​សត្វ​ខ្លា និង​ឲ្យ​ចំណី​សត្វ​​ហ្សីរ៉ាហ្វ​ផង​ដែរ។ ប៉ុន្តែ​​ពេល​ដើរ​ជាមួយ​ភរិយា ​Coleen ​កីឡាករ​រូប​នេះ ពុំ​បាន​រុំ​បង់​ទៀត​ទេ ដូច្នេះ​គេ​ជឿ​ថា ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​រូប​នេះ​ នឹង​អាច​ត្រឡប់​មក​ជួយ​បិសាច​ក្រហម ឆាប់ៗ​ជាង​ការ​រំពឹង​ទុក។

 

Rooney ប្រឡែង​លេង​ជាមួយ​ខ្លា​ ​នៅ​ទីក្រុង​​ឌូបៃ

 

Rooney ប្រឡែង​លេង​ជាមួយ​ខ្លា​ ​នៅ​ទីក្រុង​​ឌូបៃ

 

អំឡុង​ពេល​អវត្តមាន​ Rooney ក្រុម​របស់​លោក​ Louis van Gaal ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ និង​ឈ្នះ​៤ ក្នុង​ចំណោម​៥​ប្រកួត។ ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ នឹង​​បន្ត​អវត្តមាន​ទៀត​ ពេល​ Man Utd ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Liverpool នៅ​ UEFA Europa League យប់​ថ្ងៃ​ព្រហស្បតិ៍ និង​ប៉ះ​ West Ham ​នៅ​វគ្គ​៨​ក្រុម​ FA Cup ចុង​សប្ដាហ៍​នេះ​ផង​ដែរ៕

 

-ចុចអាន៖ Man Utd កាន់​តែ​ពិបាក​ បន្ទាប់​ពី Rooney របួស​ត្រូវ​អវត្តមាន​៦​សប្តាហ៍

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail