Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

រ៉ូប​ថ្មី​ដែល​មាន​ម៉ូដ​ឆែក​ជ្រុល​​របស់​តារា​ចម្រៀង​អាមេរិក Selena Gomez បាន​​ធ្វើ​ឲ្យ​នាង​លេច​ខោ​ក្នុង​ដាក់​អ្នក​កាសែត ដោយ​អចេតនា។

 

កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី ៨​មីនា​មុន​នេះ តារា​ចម្រៀង​យុវវ័យ​ល្បី​ឈ្មោះ Selena Gomez បានបង្ហាញ​​វត្តមាន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Paris Fashion Week នៅ​ប្រទេស​បារាំង​។ ចូល​រួម​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​ស្រី​អាយុ ២៣ ឆ្នាំ​បាន​ជ្រើស​រ៉ូប​ដ៏​សិចស៊ី​មួយ​ដើម្បី​បង្អួត​សម្រស់​ដើមទ្រូង​ក៏​ដូច​ជា​ជើ​ង​ដ៏​ស្រឡូន​របស់​ខ្លួន។ ម្ចាស់​បទ​ “Hands to Myself” បាន​បង្វែរ​គ្រប់​ក្រសែភ្នែក​ងាក​មក​មើល​ខ្លួន​រាល់​ពេល​នាង​បោះ​ជំហាន​ទៅ​ណា។

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

យ៉ាងណាក៏ដោយ ដោយ​សារ​តែ​រ៉ូប​ពណ៌​ខ្មៅ​​មក​ពី​ម៉ាក Ronald Van Der Kemp មាន​ម៉ូដ​ឆែក​ខ្ពស់​ខ្លាំង​ពេក​បាន​ជ្រុល​ធ្វើ​ឲ្យ Selena លេច​ខោ​ក្នុង​ដាក់​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​។ អម​ជាមួយ​នឹង​រ៉ូប​ឆែក​លើ​ឆែក​ក្រោម​នេះ អតីត​មិត្ត​ស្រី​របស់ Justin Bieber បាន​ជ្រើស​យក​កាបូប​ម៉ាក Louis Vuitton និង​វ៉ែនតា​ខ្មៅ​របស់ Krewe du Optic មក​ធ្វើ​ជា​គ្រឿង​លំអ​បន្ថែម។

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

ទន្ទឹម​នឹង​គ្នា​នោះ​ដែរ មុន​ពេល​កម្មវិធី​បង្ហាញ​ម៉ូដ​ចាប់​ផ្ដើម​ប៉ុន្មាន​ម៉ោង ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៣ បាន​បង្ហាញ​ខ្លួន​​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ផ្លូវ​ទីក្រុង​ប៉ារីស​ជាមួយ​នឹង​សំពត់​ខោប៊យ​ខ្លី​គួប​ផ្សំ​នឹង​អាវ​ខ្មៅ​ដៃ​វែង​មួយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​អ្វី​ទទួល​ទាន​មុន​ពេល​ចូល​រួម​កម្មវិធី​នៅ​ពេល​យប់៕

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

Selena Gomez លេច​គ្រឿង​ក្នុង​ពេល​ស្លៀក​រ៉ូប​ឆែក​ជ្រុល​ពេក

 

ចុចអាន៖ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail