អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol


មនុស្ស​ប្រមាណ​៣ ០០០​នាក់​បាន​បោះតង់​ដេក​នៅ​មុខ​ផ្សា​ទំនើប Central Plaza Ladprao តាំង​ពី​យប់​ថ្ងៃ​ ៧ មីនា​ដើម្បី​សម្រេច​បំណង​ជួប​មុខក្រុម​ចម្រៀង​កូរ៉េ​ល្បី EXO ដែល​ត្រូវ​បង្ហាញ​ខ្លួន​ម៉ោង​២​ថ្ងៃត្រង់​ត្រូវ​នឹង​ថ្ងៃ​ ៨ មីនា។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន​ថៃ។

 

អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

​វត្តមាន​របស់​ក្រុម​ចម្រៀង​បុរស​កំពុង​ឡើង​កូដ​នេះ​គឺ​ដើម្បី​យុទ្ធនាការ​ផ្សព្វផ្សាយ​គ្រឿង​សម្អាត​របស់​កូរ៉េ​មួយ​ដែល​បើក​នៅ​ផ្សា​ទំនើប Central Plaza Ladprao ប្រទេស​ថៃ។ មនុស្ស​រាប់​ពាន់​អ្នក​បាន​សម្រុកចូល​ផ្សា​ឈរ​ចាំ​ជា​​ច្រើន​ម៉ោង​មុន​ពេល​កម្មវិធី​ចាប់ផ្ដើម​ដើម្បី​បាន​ជួប​មុខ​​ក្រុម EXO ។

 

យ៉ាងណា​ក្ដី​ ការ​ឈរ​​និង​ដេក​ចាំ​របស់​អ្នក​គាំទ្រ​ទាំង​ប្រុស​ទាំង​ស្រី​នេះ​​បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃមួយ​ចំនួន​រិះគន់​យ៉ាង​ខ្លាំង ដោយ​សារ​ចំនួន​មនុស្ស​ច្រើន​ពេក​ធ្វើ​ឲ្យ​កកស្ទះ​ទាំង​លើ​ដង​ផ្លូវ​និង​ក្នុង​ផ្សារ។ បើ​តាម​លោក Panudech Sukwong មេបញ្ជាការ​ប៉ូលិស​តំបន់ Paholyothin បាន​និយាយ​ថា​ ការ​ជួប​និង​ស្វាគមន៍​របស់​ក្រុម​អ្នក​គាំទ្រ ​និងEXO បាន​ធ្វើ​ឲ្យ​ស្ទះ​ខ្លាំង​​នៅ​ចំណុច​ប្រសព្វ​ Lat Phrao ដូច្នេះ​ប៉ូលិស​ត្រូវ​ផ្លាស់​ប្ដូរ​ចំណត​ឡាន​ក្រុង​នៅ​មុខ​ផ្សារ។ នេះ​តាម Sanook ៕

 

អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

អ្នក​គាំទ្រ EXO នៅ​ថៃ​សុខ​ចិត្ត​បោះតង់​ដេក​ទាំង​យប់ ដើម្បី​បាន​ជួប Idol

 

ចុចអាន៖កំពូល​តារា​កូរ៉េ​ប្រមូល​ផ្ដុំ​លើ​កម្រាល​ព្រំ Gaon Chart Awards 2016

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts