​​នារី​អាកាសចរ​​ហាត់​ក្បាច់​​គុណ​ Kung Fu ​​លើ​កំពូល​ភ្នំ​២ពាន់ម៉ែត្រ

​​​រូប​ថត​​​គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​ និង​​​ប្លែក​ៗ​​ ​របស់​នារី​អាកាសចរ​ចិន​​មួយ​ក្រុម​​ បាន​បង្ហាញ​​​ពី​​​​ការ​ហ្វឹក​ហាត់ ​និង​​​ផ្សព្វផ្សាយ​​បច្ចេកទេស​ចុង​ក្រោយ​ ​​​​​​​​​​ដែល​​បាន​រៀន​​​ពី​សាលា ​ទៅ​​​សម្ដែង​​​​លើ​កំពូល​ភ្នំ​​ដ៏​ខ្ពស់​មួយ។​

 

​​នារី​អាកាសចរ​​ហាត់​ក្បាច់​​គុណ​ Kung Fu ​​លើ​កំពូល​ភ្នំ​២ពាន់ម៉ែត្រ

 

ស្លៀក​ពាក់​​​​ជា​ឯកសណ្ឋាន​​ផ្លូវ​ការ​​ពណ៌​ខៀវ​​​ជាមួយ​​មួក​​ ​តែមិន​​បាន​ពាក់​ស្បែក​ជើង​កែង​ចោត ​នារី​វ័យ​ក្មេង​ទាំង​នេះ​​​បាន​កំពុង​​ស្ដាប់​តាម​ការ​ណែនាំ​​​របស់​​​គ្រូ​ក្បាច់​គុណ Kung Fu ដោយ​​​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។​

 

​​​​​​ការ​ហ្វឹក​ហាត់​​​​​មិន​ចេះ​ខ្លាច​នេះ ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​នៅ​លើ​កំពូល​ភ្នំ​​​​ Laojun កម្ពស់​ ២០០០ម៉ែត្រ លើ​ផ្ទាំង​ថ្ម​​ធំ​មួយ​ដុំ ​ដែល​មាន​ទីតាំង​​​ស្ថិត​នៅ​​​ទីក្រុង​ Luoyang ​ខេត្ត​ហេណាន​។

 

​​​សមាជិក​​​​បុគ្គលិក​យន្តហោះ​​ខាង​លើ ​​​​តម្រូវ​ឲ្យ​​ធ្វើ​​ត្រាប់​​ការ​ណែនាំ​​​បុព្វ​ជិត​​សាសនា​តាវ ស្លៀក​ពាក់​​​ឈុត​ខ្មៅ​​វ័យ​ចំណាស់​ម្នាក់​​។​​ ​​ចំណែក​មូល​ហេតុ​​​​​ការ​ធ្វើ​បែប​​នេះ ​ដើម្បី​​​​ជា​ផ្នែក​មួយ​​បញ្ជាក់​ថា​នារី​​អាកាសចរ​មាន​ភាព​ក្លាហាន ​ ​​លើក​ទឹក​ចិត្ត​​​ដល់​​អ្នក​​​មាន​សុបិន​​ចង់​ក្លាយ​​​​​​​​​​ជា​នារី​អាកាសចរ និង​​​​​​ផ្សព្វ​ផ្សាយ​​​ទេសភាព​ភ្នំ​ដ៏​ល្បី​ឈ្មោះ​​​ផង​៕

 

​​នារី​អាកាសចរ​​ហាត់​ក្បាច់​​គុណ​ Kung Fu ​​លើ​កំពូល​ភ្នំ​២ពាន់ម៉ែត្រ

 

​​នារី​អាកាសចរ​​ហាត់​ក្បាច់​​គុណ​ Kung Fu ​​លើ​កំពូល​ភ្នំ​២ពាន់ម៉ែត្រ

 

​​នារី​អាកាសចរ​​ហាត់​ក្បាច់​​គុណ​ Kung Fu ​​លើ​កំពូល​ភ្នំ​២ពាន់ម៉ែត្រ

 

ចុចអាន៖ សិស្ស​វិទ្យាល័យ​ចិន​ជាង​១០០០នាក់ ស្លៀក​ប៊ីគីនីប្រលង​​ធ្វើ​​នារី​អាកាសចរ

ចុចអាន៖ នារី​អាកាសចរ​វៀតណាម​ស្អាត​មិន​ធម្មតា តារា​ល្មម​ៗ​សុំ​ខ្មាស

ចុចអាន៖ កំពូល​នារី​អាកាសចរ​​​ស្រស់​ស្អាត​ទាំង១០ ​ប្រចាំ Air Asia

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Peopl’s Daily