ស្ត្រី​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អាហារ​អ្វី ដើម្បី​ឲ្យ​អាហា​រនោះ ក្លាយ​ជា​ចំណូលចិត្ត​របស់​កូន​?

ស្ត្រី​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អាហារ​អ្វី ដើម្បី​ឲ្យ​អាហា​រនោះ ក្លាយ​ជា​ចំណូលចិត្ត​របស់​កូន​?

​ស្ត្រី និង​ចាស់ៗ​ភាគច្រើន​ជឿថា អ្វី​ដែល​ស្ត្រី​ញ៉ាំ ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ផ្តល់​រសជាតិ ដល់​កូន​ក្នុង​ផ្ទៃ និង​អាច​ឲ្យ​ពួកគេ មាន​ទម្លាប់​ញ៉ាំ​អញ្ជឹង​ដែរ​។ រឿង​នេះ​មិនមែន​គិតថា ខុស​ទាំង​ស្រុង ហើយក៏​មិន​ត្រូវ​ទាំងស្រុង​ដែរ​។ ចំណូលចិត្ត​ញ៉ាំ​អាហារ​របស់​ក្មេង អាស្រ័យ​ទៅតាម​កត្តា​ច្រើនណាស់​។

​ខណៈពេល​ក្មេង មាន​ការលូតលាស់ ហើយ​ញៀន​នឹង​ការ​ស្រង់​រសជាតិ ក្នុងដំណាក់កាល​លូតលាស់ តាមរយៈ​ម្តាយ​ញ៉ាំ​អាហារ​នោះ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​តូច​ដែល​ម្តាយ គួរតែ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ជា​និច្ច ដើម្បី​កូន​អាច​ញ៉ាំ​អាហារ​ទាំងនោះ​ដែរ​។​

របប​អាហារ​ម្តាយ មាន​ឥទ្ធិពល​ទៅលើ ចំណូលចិត្ត​អាហារ​របស់​ក្មេង​ក្នុង​ផ្ទៃ​
ការសិក្សា​បានឲ្យដឹងថា ចំណី​អាហារ​ដែល​ម្តាយ​ចូលចិត្ត គឺ​មាន​ឥទ្ធិពល​ទៅលើ ចំណូលចិត្ត​របស់​កូន​ក្នុង​ផ្ទៃ​ដែរ​។ ម្តាយ​ដែល​ញ៉ាំ​ទឹក​ការ៉ុត ក្នុង​ត្រីមាស​ទី​បី និង​កំពុងតែ​បំបៅ​ដោះ​កូន នោះ​កូន​របស់​ពួកគេ ទំនង​ជា​ចូលចិត្ត​ញ៉ាំ​ការ៉ុត ឬ​អាហារ​មាន​រសជាតិ​ការ៉ុត​ដែរ​។ នេះ​ដោយសារ​តែ ទារក​ពេល​នៅក្នុង​ផ្ទៃ​ម្តាយ អាច​ស្រង់​រសជាតិ​អាហារ​នោះ ពី​ក្នុង​ទឹកភ្លោះ​របស់គេ ដូច្នេះ វា​ក៏​មាន​ឥទ្ធិពល​ទៅលើ ជីវិត​របស់​គេ នៅ​ថ្ងៃក្រោយ​តែម្តង​។

ម្តាយ​ដែល​ញ៉ាំ​អាហារ មិនល្អ​ចំពោះ​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ កូន​គេ​កើតមក ក៏​ញ៉ាំ​អញ្ជឹង​ដែរ​
ការសិក្សា​ផ្សេង​មួយទៀត​បង្ហាញថា ម្តាយ​ដែល​ញ៉ាំ​អាហារ មិន​ផ្តល់​សុខភាព ជាពិសេស អាហារ​សម្បូរ​ជាតិ​ផ្អែម​ច្រើន ក្នុងពេល​មាន​ផ្ទៃពោះ​នោះ កូន​របស់​ពួកគេ ទំនង​ជា​ស្រង់​រសជាតិ​ទាំងនោះ បាន​ច្រើន​ជាង​អាហារ ផ្តល់​សុខភាព​ទៅទៀត​។ នេះ​ដោយសារ​តែ​កូន បាន​បង្កើត​អារម្មណ៍ ទទួលយក​អាហារ​ទាំងនេះ ក្នុង​ផ្ទៃពោះ​ម្តាយ​។ យ៉ាងណាមិញ ខួរក្បាល​បស់​ពួកគេ នឹង​គ្រាន់តែ​កត់ត្រា រសជាតិ​ទាំងនោះ​តែ​នៅពេល​ផ្តល់ នូវ​ចំនួន​អាហារ​ទាំងនេះ គ្រប់​គ្រាប់​ប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ធំ​ឡើង​។

ហេតុដូច្នេះ​ហើយ រឿង​នេះ​បង្ហាញថា ជីវជាតិ​ដែល​បាន​ពី​ម្តាយ ក្នុងពេល​មាន​ផ្ទៃពោះ មិន​ត្រឹមតែ​មាន​សារៈសំខាន់ ដើម្បី​ថែរក្សា​សុខភាព​ម្តាយ​ផ្ទាល់​ទេ តែ​ក៏​មាន​ឥទ្ធិពល ចំពោះ​ទារក​ផងដែរ​។ យក​ល្អ គួរតែ​ជួយ​ក្មេង ឲ្យមាន​ការលូតលាស់ នូវ​ជម្រើស​របប​អាហារ​ត្រឹមត្រូវ​ផង នៅ​ពេល​ពួកគេ​ធំ​ឡើង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។