ROLLS-ROYCE អបអរសាទរវប្បធម៌ថៃ ដោយរថយន្តច្នៃពិសេស

ឡុងដ៏៖ ក្រុមហ៊ុនរថយន្ត Rolls-Royce ដ៏ធំនិងល្បីលើពិភព របស់ចក្រភពអង់គ្លេស បានផលិតរថយន្ត ពិសេសមួយគ្រឿងដំបូង សម្រាប់ពិព័រណ៍ រថយន្តអន្តរជាតិ ក្រុងបាងកក លើកទី ៣៧ ដើម្បីជាការអបអរសាទរ ដល់ប្រទេសថៃ។ នេះបើយោងគេហទំព័របស់ Rolls-Royce នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០១៦។

ក្នុងការបង្ហាញ រថយន្តច្នៃពិសេស បែប Bespoke នេះ នឹងមានវត្តមានតំណាង ជាន់ខ្ពស់មកពី រោងចក្រ រថយន្ត Rolls-Royce នៅឯ Goodwood ក្រៅពីនេះ រថយន្ត Rolls-Royce ម៉ូដែល Dawn ដែលជារថយន្តបើកដំបូល មហាទំនើបស៊េរីថ្មីរបស់ Rolls-Royce ក៏នឹងបង្ហាញខ្លួនជាសាធារណៈ លើកដំបូងនៅក្នុង ប្រទេសថៃផងដែរ។

ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបង្ហាញបរិក្ខារ បន្ថែមលើរថយន្ត ដែលក្នុងនោះមានវ៉ាលីស និងថែមទាំងមាន ប្រអប់ដាក់ស្រាក្រឡុក (Cocktail hamper) ដែលមានតម្លៃរហូតដល់ទៅ ៤៦.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars នឹងបង្ហាញជាលើកដំបូង នូវរថយន្តមហាប្រណីត ដែលច្នៃពិសេសមានឈ្មោះថា KoChaMongkol នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត អន្តរជាតិក្រុងបាងកក លើកទី៣៧ នៅថ្ងៃទី២២ ខែមីនា៕

ROLLS-ROYCE អបអរសាទរវប្បធម៌ថៃ ដោយរថយន្តច្នៃពិសេស

ROLLS-ROYCE អបអរសាទរវប្បធម៌ថៃ ដោយរថយន្តច្នៃពិសេស