យុវតីជាច្រើន ត្រូវបានបង្ខំឲ្យ ថតរឿងអាសអាភាស ក្រោមកិច្ចសន្យា ជាតារាម៉ូឌែល

ជប៉ុន៖ រឿងដ៏មិននឹកស្មានដល់មួយ បានបង្ហាញជាសាធារណៈ ដែលមាននារីវ័យក្មេងជាច្រើន ត្រូវបានជាប់ អន្ទាក់ ដោយសារកិច្ចសន្យា ក្នុងការក្លាយខ្លួន ជាតារាម៉ូឌែល។

យោងទៅតាមប្រភពព័ត៌មានឌេលីម៉ែល បានឲ្យដឹងថា ជនរងគ្រោះខ្លះ ត្រូវបានបង្ខំឲ្យធ្វើជា នារីថតកុនអាសអាភាស និងត្រូវបានក្រុមជនអន្ធពាលធ្វើ សកម្មភាពចាប់រំលោភផងដែរ ក្នុងអំឡុងពេលថតរឿងទាំងនោះ។ នៅក្នុងនោះ ក្រុមសកម្មជន ក៏ត្រូវបានសុំឲ្យជួយពី នារីមួយចំនួន ដែលជួបនឹងនូវហេតុការណ៍មួយនេះ និងក្នុងការព្យាយាមបង្ហាញពី រឿងរ៉ាវបំពានផ្នែកជំនួញមួយនេះ កាលពីឆ្នាំមុន ក្រុមសកម្មជន និងមេធាវី បានរួបរួមគ្នាធ្វើសន្និសីទកាសែត ដើម្បីប្រកាសពីការរកឃើញ បន្ទាប់ពីមានការស្រាវជ្រាវ អស់ពេល ៦ខែរួចមក។

យ៉ាងណាមិញ មានករណីមួយចំនួន នារីៗត្រូវបាន បង្ខំម្ដងហើយម្ដងទៀត ដោយធ្វើការរួមភេទ ដោយមិនបានការពារ។ ជាដំបូងឡើង នារីទាំងនោះ ត្រូវបានឈ្មួញកណ្ដាល ដែលបន្លំខ្លួនជាអ្នកតំណាងឲ្យអ្នករើស តារាម៉ូឌែល មកសាកសួរពួកនាង ថាតើមានបំណងក្លាយខ្លួន ជាតារាឬអត់។ នៅពេលដែលជនរងគ្រោះទាំងនោះ បានដឹងពី អំពើនេះ ពួកគេមានបំណងចង់ លុបចោលកិច្ចសន្យា តែបែរជាត្រូវគេគំរាមថា ថាពួកគេនឹងប្ដឹង។ គួរបញ្ជាក់ថា មាន១៣០ករណី ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ដែលភាគច្រើន នារីវ័យក្មេងត្រូវបាន បង្ខំឲ្យរួមភេទ។

តាមសម្ដីក្រុមសកម្មជន និងមេធាវី បានឲ្យដឹងថា ពួកគេបានទទួលការសុំជំនួយជាច្រើន ភាគច្រើនគឺជានារី វ័យក្មេងមាន អាយុខ្ទង់ ២០ឆ្នាំ សូម្បីតែមនុស្សប្រុសវ័យជំទង់ ក៏សុំជំនួយផងដែរ។ នៅក្នុងនោះ យ៉ាងហោចណាស់ មាននារីម្នាក់បានសម្លាប់ខ្លួន ក្រោយពីគ្រាដំបូងនាងត្រូវបាន បង្ខំឲ្យចូលទៅក្នុងបន្ទប់តូច និងព័ទ្ធជុំវិញដោយបុរសៗមួយចំនួន និងបង្ខំឲ្យនាងចុះហត្ថលេខា លើកិច្ចសន្យា។

គូសបញ្ជាក់ថា ឧស្សាហកម្មភាពយន្ដអាសអាភាសរបស់ប្រទេសជប៉ុន គឺមានតម្លៃរហូតដល់ ៤.៤៤ ពាន់លាន ក្នុងមួយឆ្នាំ និងបង្កើតបាន ២០,០០០រឿង៕

យុវតីជាច្រើន ត្រូវបានបង្ខំឲ្យ ថតរឿងអាសអាភាស ក្រោមកិច្ចសន្យា ជាតារាម៉ូឌែល

រូបតំណាង

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត