ប្រតិកម្មមិនពេញចិត្ត របស់អ្នកលេងហ្វេសប៊ុកមួយចំនួន បកស្រាយ រឿងពិតនៅពីក្រោយ ចម្ការផ្កាឈូករត្ន័ ដែលល្បីនៅខេត្តបាត់ដំបង

បាត់ដំបង៖ នាពេលបច្ចុប្បន្ន ចម្ការផ្កាឈូករត្ន័នៅខេត្តបាត់ដំបង ពិតជាទទួលបានប្រជាប្រិយខ្លាំងណាស់ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា មានចម្ការផ្កាឈូករត្ន័ ដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងរស់រវើកប្លែកភ្នែកបែបនេះ។

ជាការពិតណាស់ សម្រស់នៃចម្ការផ្កាឈូកនេះ បានទាក់ទាញចិត្តយុវវ័យជាច្រើន ដោយពួកគេបានថតរូប ជាមួយនឹងទេសភាពចម្ការឈូករត្ន័យ៉ាងស្រស់ស្អាត ទុកបង្ហោះបង្អូតមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ហើយមិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹង ទេសភាពចម្ការធម្មជាតិនេះផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា មានមនុស្សច្រើន នៅមិនទាន់បានដឹងទេថា តើចម្ការធម្មជាតិផ្កាឈូករត្ន័មួយនេះ មានប្រភពមកពីណា? ហើយម្ចាស់ចម្ការនេះ គឺជារបស់អ្នកណា?

ទន្ទឹមនឹងនេះ​ផងដែរ ស្រាប់តែពេលថ្មីៗនេះ ខ្មែរឡូតបានប្រទះឃើញ នូវគណនីហ្វេសប៊ុករបស់យុវវតីម្នាក់ បានសរសេរនៅលើហ្វេសប៊ុក រៀបរាប់ត្រួសៗអំពីរឿងនៅពីក្រោយ ចម្ការផ្កាឈូករត្ន័នេះ ដោយក្នុងនោះយុវតីរូបនោះបានបង្ហោះថា៖ «មានណាចង់ទៅលេងទៀតហេ Srok Khmer Yerng #យកពីគេដែរ តាមពិតកន្លែងនឹង គេទុកពិសោធន៏ តែមកពីអ្នកដែលចូលចិត្តថត មិនសុំគេ គ្មានការអនុញ្ញាតពីម្ចាស់គេ ទើបបណ្តាលឲ្យម្ចាស់គេខឹង ពិបាកដែរ #បញ្ជាក់រូបនេះ យកពីគេដែរទេណា អត់មានបំផុសបំផុលទេ កន្លែងនឹងនៅតែលេងបានចឹង គ្រាន់តែថា មុននឹងចូលកន្លែងគេ ត្រូវសួរម្ចាស់គេសិនដែរ»។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបង្ហោះភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក ដែលកញ្ញាបាន Screenshot ចេញពី Comment បញ្ចេញមតិយោបល់ ដែលមានបុគ្គលម្នាក់ បានសរសេរបញ្ចេញមតិ នៅក្នុងរូបចម្ការផ្កាឈូករត្ន័ថា៖ «កន្លែងប្អូនខ្ញុំពិសោធន៏ មិនមែនកន្លែងអ្នកទៅកម្សាន្តទេ គ្នាខំរៀន៤ឆ្នាំ បានដាំប៉ុណ្ណឹង បើខូចខាតទៅអ្នកណាទទួលខុសត្រូវ សូមចេះពិចារណាផង»

ប៉ុន្តែទោះបីជាយ៉ាងណា យើងក៏មិនទាន់អាចសន្និដ្ឋានបានដែរថា ចម្ការផ្កាឈូករត្ន័នេះ ជារបស់នរណាពិតប្រាកដ ហើយចម្ការមួយនេះ គេទុកពិសោធន៍មែន ឬយ៉ាងណានោះ។ ដូចនេះ សូមប្រិយមិត្តខ្មែរឡូត រង់ចាំតាមដានទាំងអស់គ្នា អំពីរឿងពិតនៅពីក្រោយចម្ការដើមផ្កាឈូករត្ន័មួយនេះ ព្រោះអាចនឹងមានការចុះផ្សាយបន្ទាប់ទៀត ក្រោយពីមានមតិប្រតិកម្មរបស់អ្នកលេងហ្វេសប៊ុកមួយចំនួន ដូចបានបញ្ជាក់ខាងលើ៕

ប្រតិកម្មមិនពេញចិត្ត របស់អ្នកលេងហ្វេសប៊ុកមួយចំនួន បកស្រាយ រឿងពិតនៅពីក្រោយ ចម្ការផ្កាឈូករត្ន័ ដែលល្បីនៅខេត្តបាត់ដំបង
ប្រតិកម្មមិនពេញចិត្ត របស់អ្នកលេងហ្វេសប៊ុកមួយចំនួន បកស្រាយ រឿងពិតនៅពីក្រោយ ចម្ការផ្កាឈូករត្ន័ ដែលល្បីនៅខេត្តបាត់ដំបង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត