អគ្គីភ័យ លេបត្របាក់ផ្ទះ ប្រជាពលរដ្ន អស់មួយខ្នង នៅស្រុករមាសហែក

ស្វាយរៀង៖ អគ្គីភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ន អស់មួយខ្នងដោយ សារម្ចាស់ផ្ទះដាំទឹកផឹក ហើយ ងងុយដេក ពុំបានពន្លត់រងើក ភ្លើងក៍បង្ករអោយឆេះ រាលដាលពេញផ្ទះ ទោះបីមានការ ជួយពន្លត់ពី ប្រជាពលរដ្ន ដែលជាអ្នកជិតខាង ក៍ដោយ។ ហេតុការណ៏នេះ បានកើតទ្បើងកាល ពីវេលាម៉ោង១២និង ៣០នាទីថ្ងៃទី៨ ខែមីនាឆ្នាំ២០១៦ ស្ថិតក្នុង ភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។

បើសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុករមាសហែក បានអោយដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើឆេះ ម៉ត់នេះមាន ឈ្មោះវ៉ាន់នី ភេទស្រីអាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ ហើយផ្ទះដែលភ្លើង ឆេះអស់នេះ មានទំហំ៣×៥ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី ជញ្ជាំងស្លឹក។ រីឯសម្ភារៈខូចខាត រួមមានអង្ក៩ តៅមាសទំង្ងន់១ជី ប្រាក់១លានរៀល និងខោអាវមួយ ចំនួន អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ។

សមត្ថកិច្ចបានបន្តទៀត ថានេះសំណាង ហើយដែលភ្លើង មិនឆេះរាលដាល ដល់ផ្ទះអ្នកជិតខាង ជាពិសេស មិនបណ្តាល មានមនុស្សស្លាប់។ រីឯប្រជាពលរដ្ន បានលើកទ្បើងដែរ ថាការបង្ករអោយមាន កាឆាបឆេះ ផ្ទះនេះ ទ្បើងដោយសារម្ចាស់ផ្ទះ ធ្វេសប្រហេសខណះ ដែលដាំទឹកហើយ មិនបានពន្លត់ រងើកភ្លើង ដល់ត្រូវ ខ្យល់បក់បង្កអោយ ឆាបឆេះតែម្តង។