ចិនគ្រោងបង្កើតកញ្ចប់ សេវាកម្មទេសចរណ៍ ភ្ជាប់ខេត្តជាំងស៊ីមក ខេត្តសៀមរាប

ភ្នំពេញ ៖ ប្រទេសចិនគ្រោងបង្កើត កញ្ចប់សេវាកម្ម ទេសចរណ៍មួយ ដែលភ្ជាប់ពីក្រុងណានធាង ខេត្តជាំងស៊ី មកកាន់ខេត្តសៀមរាប ដើម្បីបង្កើនចំណងមិត្តភាព ឲ្យកាន់តែជិតស្និតថែមទៀត រវាងខេត្តទាំងពីរ ព្រោះខេត្ត សៀមរាប (កម្ពុជា) និងខេត្តជាំងស៊ី(ចិន)ជាខេត្តសម្ព័ន្ធមេត្រីភាព នឹងគ្នាជាយូមកហើយ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ចេញថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ដកស្រង់សម្តីលោកស្រី HUANG XIAOYAN មន្រ្តីទំនាក់ទំនង និងសហប្រតិបត្តិការ អន្តរជាតិ របស់ខេត្តជំាងស៊ី បានឲ្យដឹងថា "ដើម្បីឱ្យ ចំណង មិត្តភាពនេះកាន់តែមានភាពល្អ ប្រសើរ អាជ្ញាធរខេត្តជំាងស៊ីមានគម្រោងរៀបចំកញ្ចប់ សេវាទេសចរណ៍ ភ្ជាប់ ពីក្រុងណានធាងខេត្តជំាងស៊ី មកកាន់ខេត្តសៀមរាប ពោលគឺគ្រប់ភ្ញៀវ ទេសចរទំាងអស់ដែលបានទៅកម្សាន្ត នៅខេត្តជំាងស៊ី និងត្រូវបាន ភ្ជាប់មកកម្សាន្ត នៅខេត្ត សៀមរាបផងដែរ ។ ក្រៅពីវិស័យទេសចរណ៍នេះ អាជ្ញាធរ ខេត្តជំាងស៊ីនិង   ជំរុញឱ្យអ្នកវិនិយោគចិន មកធ្វើការបណ្តាក់ទុននៅខេត្តសៀមរាបនេះជា ពិសេសទៅលើ វិស័យកសិកម្ម"។

ឆ្លើយតបទៅនឹងការលើកឡើងបែបនេះ អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធ មានប្រសាសន៍ថា« អាជ្ញាធរខេត្តសៀមរាបមានការគំាទ្រ ទំាងស្រុងចំពោះគម្រោងការរបស់ ភាគីចិននៅពេលនេះ ព្រោះខេត្តសៀម រាប ជាខេត្តទេសចរណ៍និងកសិកម្ម ដូច្នេះគម្រោងរបស់ ភាគីចិនពាក់ព័ន្ធនិងវិស័យ ទេសចរណ៍និងកសិកម្មនេះ ជារឿងល្អប្រសើរសម្រាប់ខេត្តសៀមរាប។

លោក បន្តថា បច្ចុប្បន្ននេះខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ប៉ុន្តែ ប្រជាពលរដ្ឋ គាត់នៅមានការខ្វះខាតទំាង ផ្នែកធនធាន និងបច្ចេកទេស សម្រាប់ការដំាដុះ ដូច្នេះបើភាគីចិន បានជួយទៅលើផ្នែកនេះ អាចធ្វើឱ្យជីវភាព ប្រជាកសិករ នៅក្នុងខេត្តសៀមរាបកាន់តែមានភាព ល្អប្រសើរ ឡើង៕

ចិនគ្រោងបង្កើតកញ្ចប់ សេវាកម្មទេសចរណ៍ ភ្ជាប់ខេត្តជាំងស៊ីមក ខេត្តសៀមរាប

ចិនគ្រោងបង្កើតកញ្ចប់ សេវាកម្មទេសចរណ៍ ភ្ជាប់ខេត្តជាំងស៊ីមក ខេត្តសៀមរាប