ស្លាប់ ១នាក់ និងរបួស៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី ៨មីនា

ភ្នំពេញ៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី ៣នាក់) និងរបួសស្រាល ២នាក់ (ប្រុស) ។

យោងតាមនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៨គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង ។

មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក , ស្រវឹង ១លើក , មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ ១លើក , បត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ (ថ្ងៃ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក ផ្លូវខេត្ត/ក្រុង ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ២លើក និងរថយន្តធុនធំ ១លើក ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តសៀមរាប ១លើក ស្លាប់ ១នាក់ , ខេត្តតាកែវ ១លើក របួស ៣នាក់ , ខេត្តក្រចេះ ១លើក របួស ១នាក់ , ខេត្តបាត់ដំបង ១លើក របួស២នាក់ (ស្រី១នាក៉) និងខេត្តកំពត ១លើក របួស ២នាក់ ។ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៧.១៨៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២.៧៨៧គ្រឿង ពិន័យសរុប ៤.៤០១គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១.៧៦០នាក់ ៕