អភិបាលស្រុក មណ្ឌលសីមាបានពាំនាំ ថវិការបស់បណ្ឌិតហ៊ុន ម៉ាណែតជូនដល់ គ្រួសារយោធិនស្លាប់ ដោយសារគ្រាប់មីន

កោះកុង: នៅរសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា បានពាំនាំថវិកាចំនួន ២០០០០០០៛ ( ពីរលានរៀល ) ជាថវិកាផ្ទាល់ខ្លួន ឧត្តសេនីយ៏ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់គ្រួសារ យោធិនដែលមរណៈភាព កាលពីវេលាម៉ោង ១៤៖៥៥នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅវរៈសេនា តូច ការពារព្រំដែន លេខ៣០៣។ ដោយយោធិនដែល រងគ្រោះមានឈ្មោះ ម៉ែន សុជារិទ្ធ ជានាយទាហានដ៏ អង្គអាច ក្លាហ៊ានដើរល្បាត ការពារតាមបន្ទាត់ព្រំដែន។ លោក ហាក់ ឡេង បានមានប្រសាសន៏ ដោយឧត្តសេនីយ៏ឯក ហ៊ុន ម៉ាណែត លោកជារវល់ ការងារច្រើន លោកពុំបានមកផ្ទាល់ ដូច្នេះបានផ្តល់ថវិកាជូន គ្រួសារសពតាមរយៈ លោកមកផ្តល់ជូនគ្រួសារ យោធិដែលទទួលមរណៈភាព ដោយសារជាន់មីន ក្នុងពេលដើរល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា .ថៃ។

  • អភិបាលស្រុក មណ្ឌលសីមាបានពាំនាំ ថវិការបស់បណ្ឌិតហ៊ុន ម៉ាណែតជូនដល់ គ្រួសារយោធិនស្លាប់ ដោយសារគ្រាប់មីន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/09  Category:ក្នុងស្រុក