តុលាការកំពូល តម្កល់សាលដីការ បន្តឃុំខ្លួនជនជាប់ចោទ ពីរនាក់ក្នុងករណី ជះទឹកអាស៊ីដ នៅតាកែវ

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នេះ បានសម្រេចតម្កល់ សាលដីកា សាលាឧទ្ធរណ៍ ទុកជាបានការ និងបន្តឃុំខ្លួន ជនជាប់ចោទ ពីរនាក់ ក្នុងករណីជះទឹកអាស៊ីដ នៅផ្សារទន្លាប់ ខេត្តតាកែវ បណ្តាលឲ្យស្រ្តីម្នាក់ និងកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ធ្ងរ។

បើតាមមន្រ្តីតុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទ ញ៉ែ ដេង និង សេង គឹមឡុង ត្រូវបានប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកស្រី គិម សត្ថាវី សម្រេចតម្កល់ សាលដីការបស់ សាលាឧទ្ធរណ៍ទុកជាបានការ និងបន្តឃុំខ្លួន ជនជាប់ចោទទំាងពីរ ដាក់ពន្ធនាគារ។

ជនជាប់ចោទមានឈ្មោះ ញ៉ែ ដេង អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ សេង គឹមឡេង អាយុ៥៥ឆ្នាំ ត្រូវបានលោកព្រះរាជអាជ្ញា វេង ប៊ុនធឿន ចោទប្រកាន់ ពីបទហិង្សា ដោយចេតនាលើអ្នកដទៃ ដោយប្រើទឹកអាស៊ីដ និង អំពីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្សារទម្លាប់ ក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ 

គួររំលឹកថា កាលពីពេលកន្លងទៅ ប្តីរបស់ស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅកាន់ក្រសួងយុត្តិធម៌ មានកម្មវត្ថុប្តឹងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ក្នុងចំណាត់ការមិនប្រក្រតី នៃការដោះលែងឪពុក ម្តាយពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងបញ្ជាឲ្យកូនពីរនាក់ ជះទឹកអាស៊ីដ នេះ ។ បណ្តឹង ដូចគ្នានេះ បានដាក់ទៅកាន់ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អង្គភាពប្រឆាំង អំពើពុករលួយ និង ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ផងដែរ។ ប៉ុន្តែ លោក ទិន សុចិត្រា ធ្លាប់បដិសេធថា ការដោះលែងនេះ ពុំមានជាប់ពាក់ព័ន្ឋនឹង អំពើពុករលួយនោះទេ ពោលគឺឪពុកម្តាយទាំងពីរ នេះ ពុំមានបទល្មើសនោះទេ ។

គួររំលឹកបន្ថែមថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណី ជះទឹកអាស៊ីតមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើង ដោយជនដៃដល់ ៤នាក់ (ឳពុកម្តាយ និងកូន២នាក់) បណ្តាលឱ្យស្រី្ត មានផ្ទៃពោះ២ខែម្នាក់ ឈ្មោះ មួង ស្រីមុំ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់ អាយុ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការ បានកោះហៅ ឳពុកម្តាយ អ្នកជាជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតចូលបំភ្លឺ ។ ប៉ុន្តែក្រោយមក អ្នកទាំងពីរ ត្រូវបានដោះលែង ឱ្យមានសេរីភាព ឡើងវិញ ៕

តុលាការកំពូល តម្កល់សាលដីការ បន្តឃុំខ្លួនជនជាប់ចោទ ពីរនាក់ក្នុងករណី ជះទឹកអាស៊ីដ នៅតាកែវ

តុលាការកំពូល តម្កល់សាលដីការ បន្តឃុំខ្លួនជនជាប់ចោទ ពីរនាក់ក្នុងករណី ជះទឹកអាស៊ីដ នៅតាកែវ

តុលាការកំពូល តម្កល់សាលដីការ បន្តឃុំខ្លួនជនជាប់ចោទ ពីរនាក់ក្នុងករណី ជះទឹកអាស៊ីដ នៅតាកែវ