សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់ សាកល្បង DapNews Apps តាមរយៈប្រព័ន្ធAndroid

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មានកិត្តិយស សូមជម្រាបជូន សាធារណជន និងមិត្តអ្នកអាន ឲ្យបានជ្រាបថា មជ្ឈមណ្ឌលព័ត៌មាន នឹងដាក់ឲ្យប្រើប្រាស់សាកល្បង DapNews Apps តាមរយៈប្រព័ន្ធAndroid នៅក្នុងស្មាតហ្វូន ដូចជា ៖ Samsung, LG, Huwei, SONY ។ល។ នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០១៦។ រីឯប្រព័ន្ធ IOS វិញ នឹងត្រូវដាក់ឲ្យប្រើប្រាស់ នាពេលខាងមុខនេះ ជាបន្តបន្ទាប់ផងដែរ។

លោកអ្នកអាចធ្វើការ download ដោយសេរីនិងឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅ Play Store រួចវាយពាក្យ DapNews ដែលមានរូបសញ្ញាឡូហ្គោ ដើមអម្ពិល (ដើមអម្ពិល THE BEST BREAKING IN CAMBODIA) រួចចុចពាក្យ INSTALL ជាការស្រេច។

តាមរយៈការដាក់ឲ្យសាកល្បង DapNews Apps នេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សង្ឃឹមថា នឹងបញ្ជូនព័ត៌មានថ្មីៗទាន់ហេតុការណ៍ ជុំវិញប្រទេសកម្ពុជា និងជុំវិញពិភពលោក ជូនដល់លោកអ្នក។

ជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល មាន គេហទំព័រព័ត៌មាន  ទាន់ហេតុការណ៍ www.dap-news.com, គេហទំព័រកម្សាន្ត www.lookingtoday.com, វិទ្យុដើមអម្ពិលFM93.75MHz កាសែតប្រចាំថ្ងៃដើមអម្ពិល ទូរទស្សន៍អនឡាញ DAPTV ONLINE)៕

សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់ សាកល្បង DapNews Apps តាមរយៈប្រព័ន្ធAndroid

  • សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់ សាកល្បង DapNews Apps តាមរយៈប្រព័ន្ធAndroid已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/09  Category:ក្នុងស្រុក