នាយឧត្តមសេនីយ៍ សៅ សុខា កំពុងចុះត្រួតពិនិត្យ ទីតាំងស្តុកឈើ ៣កន្លែងនៅព្រឹកនេះ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បាននឹងកំពុងដឹកនាំ កងកម្លាំងចុះត្រួតពិនិត្យ ជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមដាយណាម និងក្រុមហ៊ុន ឆាយណាឌីណាម៉ិច។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបញ្ជាក់ថា "យើងបានជំរុញឱ្យជំនាញ បន្ថែមកម្លាំងខិតខំ វាស់វែងឱ្យរួចរាល់ ទីតាំងទាំងនេះ ហើយធ្វើការញែក ឈើស្របច្បាប់ និងឈើល្មើសច្បាប់ ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរលោក នាយឧត្តមសេនីយ៍ បាននៅបញ្ជាផ្ទាល់ ការប្រមូលឈើទាំងអស់ រក្សាទុកកន្លែងសុវត្ថិភាព កាពារភ្លើងឆេះ កុំឱ្យបាត់ និងបានឧបត្ថម្ភថវិកា របស់រាជរដ្ឋាភិបាល ដល់កម្លាំងជំនាញកង កម្លាំងទាំងអស់ ដែលបានប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ សម្រេចភារកិច្ចដែល ប្រគល់ជូនកន្លងទៅ "។

គួររំលឹក ម្សិញមិញនេះរយៈពេលមួយថ្ងៃ គណៈកម្មការជាតិ បានចុះត្រួតពិនិត្យទីតាំង ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី រហូតដល់យប់ ក្នុងនោះមានក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ៕