សម្ដេចតេជោ៖ ដាំផ្លែស្វាយជារឿងងាយ តែបណ្ដុះបណ្ដាល ធនធានមនុស្សពិបាក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦នេះ បានថ្លែងថា ការដាំផ្លែស្វាយជារឿង ដែលងាយស្រួលហើយឆាប់ ទទួលបានផល តែការបណ្ដុះបណ្ដាល ធនធានមនុស្សគឺជា រឿងដែលពិបាកណាស់។

ការថ្លែងរបស់សម្ដេចតេជោ បែបនេះបានធ្វើឡើងក្នុងពិធី ចែកសញ្ញាបត្របរិញ្ញបត្រ ជាន់ខ្ពស់ផ្នែក គ្រប់គ្រង អប់រំ, គ្រូកំរិតឧត្តម (បរិញ្ញាបូក១ ) គ្រូកំរិត មូលដ្ឋានឯកទេសភាសា បារាំង-ខ្មែរ  វិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា "ការដាំផ្លែស្វាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ នឹងបានទទួលផល (ផ្លែ) ប៉ុន្តែដាំមនុស្ស មិនមែនជារឿងងាយទេ ដាំរហូតដល់ជាង ២០ឆ្នាំឯណោះ សម្រាប់ថ្នាក់បណ្ឌិត។ អីចឹងទេ (យើង)ត្រូវប្រឹងទាំងអស់គ្នា ប្រឹងតាំងពីមតេយ្យសិក្សា រហូតដល់ឧត្តមសិក្សា "។