ក្រុមចោរប្លន់ ប្រដាប់អាវុធ ចូលបាញ់ប្លន់ យកខ្សែដៃប្លាទីន១ខ្សែ ទម្ងន់២ជី បានដោយសុវត្ថិភាព ពីជនរងគ្រោះ អ្នកលក់សាំង

កំពត ៖ ចោរប្លន់មានគ្នា៣នាក់ ក្នុងនោះស្រីម្នាក់ផង បានប្រើអាវុធធន់AK ចូលបាញ់ប្លន់ជនរងគ្រោះ យកខ្សែដៃប្លាកទីនអស់១ខ្សែ ទម្ងន់២ជី កាលពីម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះ អ្នកលក់សាំង ស្ថិតក្នុងភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។

នគរបាលស្រុកដងទង់ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះទូច ហឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ នគរបាលដដែលបន្តថា ក្រុមចោរប្លន់ មានគ្នា៣នាក់ ក្នុងនោះស្រីម្នាក់,ប្រុស២នាក់ស្លៀកពាក់អាវខ្មៅ និងស្រីស្លៀកពាក់ខោអាវឈុត ពណ៌បណ្តូលចេក បានចូលផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាព ដោយប្រើកាំភ្លើងធន់អាកាបាញ់ប្រពន្ធរបស់ ឈ្មោះទូច ហឿន ខាងលើ ត្រូវចំមេជើងខាងស្តាំ ចំនួន១គ្រាប់ និងបាញ់គំរាមម្ចាស់ផ្ទះចំនួន២គ្រាប់ថែមទៀត។ ក្រោយប្លន់ហើយ ពួកវា បានជិះម៉ូតូ ម៉ាកស្មាស់ គេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។

ក្រោយហេតុការណ៍ភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាកម្លាំងនគរបាលក្រោមឱវាទ ឲ្យសហការគ្នា ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវវែកមុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់៕