ស៊យ​ម្ល៉េះ​! ជនរងគ្រោះ​ត្រូវ​ក្រុមចោរ​ដដែល ប្លន់​ម៉ូតូ​អស់ ៣ គ្រឿង​

6 Videos

​ភ្នំពេញ : ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​មួយ គឺ​ដោយសារតែ​រយះពេល​មិន​ដល់ក​ន្លះ​ម៉ោង​ផង​នោះ មានជនសង្ស័យ​មួយក្រុម​បាន​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​មួយក្រុម ២ ដង នៅ​កន្លែង​ផ្សេងគ្នា យក​ម៉ូតូ​អស់ ៣ គ្រឿង ។

ហេតុការណ៍​ទី ១ កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី ទៀបភ្លឺ​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ ក្បែរ​ផ្សារ កណ្តាល ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ១ យក​ម៉ូតូ​មួយគ្រឿង បានសម្រេច និង ទី ២ វេលា​ម៉ោង ៤​នឹង ៤០ នាទី ថ្ងៃ​ដដែល​នៅ​ចំណុច​មុខ​វិមាន​សន្តិភាព តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ប្លន់​បានសម្រេច​ម៉ូតូ ២ គ្រឿង​ទៀត និង កាប់​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ខ្នង ។​

M88

ស៊យ​ម្ល៉េះ​! ជនរងគ្រោះ​ត្រូវ​ក្រុមចោរ​ដដែល ប្លន់​ម៉ូតូ​អស់ ៣ គ្រឿង​

​បើតាម​ការ​ឱ្យដឹងពី​ក្រុម​ជនរងគ្រោះ​ថា នៅ​មុនពេល​កើតហេតុ ពួកគេ​បាន​ជិះ​ម៉ូតូ ៣ គ្រឿង​ដើរលេង ដែលមាន​គ្នា​ជិត ១០ នាក់ ខណៈ​មកដល់​ចំណុច​ក្បែរ​ផ្សារកណ្តាល ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជិត​២០ នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ បានមក​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer x មួយគ្រឿង​ពី​ពួកគេ បានសម្រេច​រួច​ក៏​ជិះ​គេចខ្លួន​អស់​តែម្តង តែ​មិនមាន​អ្នករងរបួស​នោះទេ ។ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​បាត់ ពួកគេ​បាន​ទំនាក់ទំនង​ទៅ​មិត្តភក្តិ​របស់ខ្លួន​ឱ្យមក​ជួបជុំគ្នា​នៅមុខ​វិមាន​សន្តិភាព មិនទាន់​ដឹងអី​ផង ស្រាប់តែ​ក្រុម​ជនសង្ស័យ​ដដែល​បាន​ជិះ​មក​ឃើញ​ម្តងទៀត វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច ២ គ្រឿង​ទៀត ដោយ​ពួកគេ​នាំគ្នា​រត់ចោល​ម៉ូតូ ព្រោះ​ភ័យ​ខ្លាំងពេក​ពេល ឃើញ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ និង កាប់​យុវជន​ម្នាក់​បណ្តាលឱ្យ​រងរបួស​ខ្នង ។​

ស៊យ​ម្ល៉េះ​! ជនរងគ្រោះ​ត្រូវ​ក្រុមចោរ​ដដែល ប្លន់​ម៉ូតូ​អស់ ៣ គ្រឿង​

​ក្រោយមក ក្រុម​ជនរងគ្រោះ​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ហើយ​ក្នុងករណី​ប្លន់​នេះដែរ សមត្ថកិច្ច​សឹង​មិន​ជឿថា​ជា​ករណី​ប្លន់ ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​បញ្ជាក់ថា មិន​ប្លន់​យ៉ាង​មេច បើ​យក​ម៉ូតូ​ពួកខ្លួន​អស់ ៣ គ្រឿង​ទៅ​បាត់​ហើយ​នោះ ។

​គួ​បញ្ជក់​ថា​នៅ​ទឹកដី​ខណ្ឌដូនពេញ ករណី​ប្លន់ លួច ឆក់ មាន​ស្ទើ​តែ​រៀងរាល់​យប់ តែ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាបបាន​ម្តងណា​ឡើយ ៕

                                                                                      សុខា​