ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ផលិតផល​ជំនាន់​ថ្មី​ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​បញ្ចេញ​គឺ Galaxy S7 និង Galaxy S7 Edge រួម​មាន​បន្ទះ Chip មាន​ថាមពល​ខ្លាំង​ជាង iPhone 6S ផលិត​របស់​ក្រុមហ៊ុន Apple ទៅ​ទៀត ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​ប្រកាស Galaxy S7 និង Galaxy S7 Edge នៅ​ក្រុង​បា​សេ​ឡូ​ណា​ក្នុង​សមាជ​ទូរស័ព្ទ​ឆ្នាំ​២០១៦ ។ បន្ទះ Chip មាន​កម្លាំង​ខ្លាំង​គឺ​ប្រភេទ Snapdragon 820 ខ្លាំង​ជាង​បន្ទះ Chip A9 រ​ប់ស​ក្រុមហ៊ុន Apple ។

ចក្រភព​អង់គ្លេស និង​អឺរ៉ុប​នឹង​អាច​ទិញ​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូ​ដែល​នេះ​បាន​ដែល​បំពាក់​ដោយ​បន្ទះ Chip ប្រភេទ Exynos 8809 ពី​ថ្ងៃ​ទី​១១ មីនា តទៅ ប៉ុន្តែ​បណ្តា​ប្រទេស ផ្សេង​ៗ​ទៀត​អាច​ទិញ​ផលិតផល​បំពាក់​ដោយ​បន្ទះ Chip ប្រភេទ Snapdragon 820 ។ Chip ប្រភេទ Snapdragon 820 មាន​ថាមពល​ខ្លាំង​ជាង​បន្ទះ​Chip ប្រភេទ Exynos 8809 ហើយ​វា​ស្ថិត​ក្នុង​កំពូល​តារាង​ក្នុង​ចំណោម​បន្ទះ​Chip ខ្លាំងក្លា​ជាងគេ ៕