ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ផលិតផល​ជ័រកៅស៊ូ​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ភាគហ៊ុន​កាលពី​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​សៀង​ហៃ និង​តូ​ក្យូ បន្ទាប់​ពី​ថៃ និង​អ្នក​នាំ​ចេញ​ធំ​ៗ​ដទៃ​ទៀត​បាន​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ដើម្បី​បង្កើន​តម្លៃ​កៅស៊ូ ។

នា​ថ្ងៃ​អនាគត សម្រាប់​ទីក្រុង​តូ​ក្យូ​មាន​អត្រា​២២% ដែល​ជា​អត្រា​ទាប​ជាងគេ​បំផុត​ក្នុង​រយៈពេល​៦​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​១២ មក​រា​។ ការ​ចែកចាយ​ក្នុង​ខែសីហា នៅ​ទីក្រុង​តូ​ក្យូ​មាន​អត្រា​២,៨% ស្មើនឹង​៥៦​បាត​ក្នុង​១​គីឡូក្រាម​។ ចំណែក​ជ័រកៅស៊ូ​នៅ​សៀង​ហៃ​វិញ នា​ពេល​អនាគត​កើនឡើង​២១% គិត​ត្រឹម​ថ្ងៃ​ទី​១២ មក​រា ។

គួរ​បញ្ជាក់​ថា ប្រទេស​ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ដែល​មាន​អត្រា​ច្រើន​ជាង​៦០% នៃ​ទិន្នផល​សកល បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ។ បណ្តា​ប្រទេស​ទាំងនេះ​កំពុង​តែ​បង្កើន​ការ​លក់​បន្ទាប់​ពី​តម្លៃ​ធ្លាក់​ចុះ ខណៈ​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់​ចុះ​ខ្សោយ​ដែល​មានការ​ការ​ប្រើប្រាស់​ធំ​ជាងគេ​បំផុត ។ ក្នុង​នោះ​ដែរ ប្រទេស​ថៃ​ដែល​ជា​អ្នក​នាំ​ចេញ​ច្រើន​ជាងគេ បាន​យល់ព្រម​ទិញ​ជ័រកៅស៊ូ​ពី​ម្ចាស់​ចម្ការ ដោយ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ ។

លោក Kazuhiko Saito អ្នកវិភាគ​នៅ​ក្រុមហ៊ុន Fujitomi Co បាន​ឲ្យ​ដឹង​ថា ៖ « ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​ដោយ​ប្រទេស​ថៃ និង​អ្នក​ផលិត​ធំ​ៗ​ដទៃ​ទៀត គឺ​ត្រូវ​ចាប់ផ្តើម​នៅ​ខែ​នេះ​ហើយ » ។

អ្នក​ផលិត​ធំ​ៗ​បី​ទៀត​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​ត្រឹម​៦១៥.០០០​តោន​នៅ​ក្នុង​ខែ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា ខណៈ​ថៃ​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​របស់​ខ្លួន​ជាង​ពាក់​កណ្តាល ។ នេះ​បើ​តាម​ក្រុមប្រឹក្សា​កៅស៊ូ​អន្តរជាតិ Tripartit បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ៕