ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានប្រកាសថា ​រាជរដ្ឋាភិបាលកំពុងបង្កើនថវិកាជាតិដើម្បីជំរុញគុណភាពអប់រំ ​ទន្ទឹមនិងនោះគឺបង្កើនប្រាក់បៀវត្ស​រ៍ជូនដល់​លោក​គ្រូអ្នកគ្រូ ​ដែលពេលនេះ២០១៧ ​គឺទាបបំផុតគឺ ៨០ម៉ឺនរៀល និង​ នៅ២០១៨​ គឺនឹងឡើងដល់ ១លានរៀល ។

សម្តេច​​តេ​ជោនាយករដ្ឋមន្រ្តីប្រកាសខាងលើបែបនេះ ​បានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ​ ខណៈសម្តេចបាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់​បរិ​ញ្ញា​ ​ជាន់ខ្ពស់​​និង​បរិ​ញ្ញា​ជូន​ដល់​ជ័យ​លា​ភី​គរុ​និស្សិត​ផ្នែក​គ្រប់គ្រង​​ អប់រំ គ្រូ​ម​កម្រិត​ឧត្តម ​(​បរិ​ញ្ញា​បូក​១) និង​គ្រូ​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង​ នៅវិទ្យាស្ថានជាតិអប់រំ ​នាព្រឹកថ្ងៃទី០៩ មីនា ២០១៦ ។​

ដោយឡែក​បើតាមសម្តេចតេជោ ហ៊ុន សែន ការបើកប្រាក់ខែក្នុងខែមេសាគឺឌុប ​ចុងខែ៣គឺយើងបើកប្រាក់ខែម្តង ​ហើយនៅខែ៤ មុនចូលឆ្នាំគឺបើកម្តងទៀត​ រួមជាមួយនិងប្រាក់មុខងារបន្ថែម ហើយបន្ទាប់​មកទៀតគឺនឹង​បើកប្រាក់ខែនៅអាទិត្យទី៣ ខែឧសភា​ ដើម្បីចៀសវាងបញ្ហាចំណាយរបស់មន្រ្តីរាជការយើង៕