ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​ដោយសាររថយន្តដឹកដីធ្វើផ្លូវមួយកន្លែង​បាន​បើកបុកម៉ូតូ​ជនរងគ្រោះពីក្រោយនិងកិន​ ខណៈជិះស្របទិសគ្នា ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​វេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៩ មីនា ​២០១៦ នៅក្នុងភូមិទទឹម ​ឃុំតាសាញ ស្រុកសំឡូត ។

សេចក្តីរាយការណ៍បានបន្តថា ​មុនពេលកើតហេតុ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណបាន​ជិះម៉ូតូម្នាក់ឯងចេញពីកន្លែងបង់ភ្លើងមួយ​កន្លែង​ ​លុះជិះចេញមកដល់ចំណុចគ្រោះថ្នាក់​ ​មិនដឹង​យ៉ាង​ម៉េចស្រាប់តែរថយន្តដឹកដីបុក​ពីក្រោយនិងកិនជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ​។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ​រកអត្តសញ្ញាណសព​ និងអ្នកបើកបរ ​ចំណែករថយន្តនិងម៉ូតូបានត្រូវ​សមត្ថកិច្ចបញ្ជូនយកមករក្សាទុក​នៅ​អធិការនគរបាល​ស្រុកសំឡូត រង់ចំាដោះស្រាយតាមច្បាប់ ៕