អ្នកមានអំណាច​កំពុង​ទន្ទ្រាន​កាន់កាប់​អាងទឹក​អភិរក្ស​ចុង​សារាយ ខេត្តកំពង់ធំ យ៉ាង​គឃ្លើន​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រពាក់​ពេន ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា អ្នកមានអំណាច​ម្នាក់​កំពុង​ឈូសឆាយដី​អាងទឹក​ចុង​សារាយ ដែលជា​អាង​បង្កើតឡើង​ក្រោម​ជំនួញ​របស់​អង្គការ​ពី​ប្រទេស​អូស្ត្រាលី តាមរយៈ​ក្រសួង​ធនធានទឹក​តាំងពី​ឆ្នាំ​២០០៦​មក​។ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួ​សារបាន​ប្រើប្រាស់​អាងទឹក​ចុង​សារាយ​នេះ ដើម្បី​ធ្វើស្រែ​ប្រាំង​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ឥឡូវនេះ​អ្នកមានអំណាច​ម្នាក់​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​អាងទឹក​អភិរក្ស​ចុង​សារាយ​យ៉ាង​គឃ្លើន ដោយមាន​ការឃុបឃិត​ពី​ប្រធាន​សហគមន៍​ច្រក​សារាយ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទ្រា បាន​ឲ្យ​ដឹងថា អ្នក​ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​អាងទឹក​ចុង​សារាយ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈា សុខុម ហេតុនេះហើយ​ទើប​ពួកគាត់​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការបាត់បង់​អាងទឹក​ដ៏​ធំ​នេះ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អាងទឹក​ចុង​សារាយ​គឺជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ប៉ុន្តែ​ពេលនេះ​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈា សុខុម ប្រើ​គ្រឿងចក្រ​ឈូសឆាយ​តាម​ទំនើងចិត្ត​គ្មាន​ញញើត​ច្បាប់ទម្លាប់​បន្តិច​ណា​ឡើយ​។ ដូច្នេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈា សុខុម ធ្វើ​អ្វីៗ​តាម​អំណាច​របស់ខ្លួន​តទៅទៀត​។

ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ លោក ជាតិ ស៊ីវ​ត្ថា បាន​ឲ្យ​ដឹងថា​អាងទឹក​ចុង​សារាយ កសាងឡើង​ក្នុង​ឆ្នាំ​២០០៦​តាមរយៈ​ការឧបត្ថម្ភ​របស់​អង្គការ កា​ហ្វាក ប្រទេស​អូស្ត្រាលី សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ជួល​ឬ​លក់ដូរ​ជាដាច់ខាត​។ ដូច្នេះ​ការដែល​ប្រធាន​សហគមន៍​ច្រក​សារាយ ឈ្មោះ ម៉ម វុទ្ធី ហៅ​ឈឹ​ល ឃុបឃិត​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈា សុខុម ចូលទៅ​ឈូសឆាយ​ធ្វើស្រែ​ប្រាំង​ក្នុង​អាងទឹក​នោះ គឺជា​អំពើ​ខុសច្បាប់​មិនអាច​លើកលែង​បានឡើយ​។ ម្យ៉ាងទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អាងទឹក​ចុង​សារាយ ត្រូវគេ​លួច​លក់​បាត់ទៅ​ហើយដោយ​ក្នុង​១​ហិកតា​តម្លៃ​ជាង​៣០០​ដុល្លារ ដូច្នេះ​អាជ្ញាធរ​ខេត្តកំពង់ធំ និង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​៕

Image181-600x439លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ
M07-03-16-25 M07-03-16-24-1