ក្រៅ​ពី​បាល់ទាត់ Booysen Shane ​មាន​ជំនាញ​មួយ​ទៀត​ដែល​គ្មាន​អ្នក​ស្មាន​ដល់

ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់​ច្បាស់​ហើយ​ថា Booysen Shane ​ជា​កីឡាករ​បាល់ទាត់​មាន​សមត្ថភាព​ម្នាក់​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​ប៉ុន្តែ​បើ​ងាក​ទៅ​ការងារ​ផ្សេង​វិញ កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​និង​ចេះ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ផង​ដែរ។

 

ក្រៅ​ពី​បាល់ទាត់ Booysen Shane ​មាន​ជំនាញ​មួយ​ទៀត​ដែល​គ្មាន​អ្នក​ស្មាន​ដល់

 

និយាយ​ពី​អាជីព​ក្រៅ​ពី​បាល់ទាត់ Booysen Shane ​ដែល​ទើបតែ​ត្រូវ​គ្នា​ជាមួយ​សង្សារ​សំណព្វ​ចិត្ត ណាតាហ្សា ​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃនេះ​បាន​ឱ្យ​ដឹង​ថា ​រូបគេ​ក៏​ចេះ​ច្នៃ​ម៉ូត​ខោ​អាវ​ខ្លះ​ៗ​ដែរ ដោយ​តាម​គម្រោង​ទៅ​អនាគត រូបគេ​នឹង​ចាប់​ដៃ​គ្នា​រក​ស៊ី​បើក​ហាង​លក់​សំលៀក​បំពាក់​មួយ​នៅ​ភ្នំពេញ​នេះ។

 

ទាក់ទិន​នឹង​រឿង​ខាង​លើ​នេះ ណាតាហ្សា ​បាន​និយាយ​ថា​ ៖ “និយាយ​ទៅ​ខ្ញុំ​មាន​គម្រោង​លក់​ខោអាវ​នឹង​យូរ​ហើយ តែ​គ្រាន់តែ​មិន​ទាន់​ដល់​ពេល​ល្អ។ គាត់​ចេះ​ស្រាប់​អីចឹង​ស្រួល អាច​ច្នៃ​ម៉ូត​ខ្លួន​ឯង​បាន។ ចំពោះ​ពេល​វេលា​បើក​វិញ អត់​ទាន់​ច្បាស់​ទេ​បង ព្រោះ​គាត់​កំពុង​រវល់​លេង​បាល់​នៅ​ឡើយ… ចាំ​មើល​បន្តិច​ទៀត​សិន”។

 

ក្រៅ​ពី​បាល់ទាត់ Booysen Shane ​មាន​ជំនាញ​មួយ​ទៀត​ដែល​គ្មាន​អ្នក​ស្មាន​ដល់

 

បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Shane ​កំពុង​តែ​មាន​របួស​ជង្គង់​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ចូល​លេង​ឱ្យ​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ទេ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ដោយ​ត្រូវ​សម្រាក​ព្យាបាល​របួស​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​សិន។ ខណៈ​ដែល​គ្រូ​បង្វឹក កំពុង​តែ​រិះរក​គ្រប់​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​កីឡាករ​របួស​នេះ ​ឱ្យ​ជា​ទាន់​ការ​ប្រកួត​សប្ដាហ៍​ទី​៤ ​នៃ​លីគ​កំពូល​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ