Man Utd ចង់​បាន​តារា​ឆ្នើម​​ក្រុម​ West Ham ​ជំនួស​ Valencia

ក្លឹប​​បិសាច​ក្រហម​ Manchester United ​​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​តារា​ឆ្នើម​ក្រុម​ West Ham ខ្សែ​បម្រើ​ Michail Antonio ​ខ្លាំង និង​គ្រោង​ទិញ​យក​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ដើម្បី​ជំនួស​តំណែង​​ Antonio Valencia ដែល​​កំពុង​ញាំញី ដោយសារ​របួស។

 

Man Utd ចង់​បាន​តារា​ឆ្នើម​​ក្រុម​ West Ham ​ជំនួស​ Valencia

Antonio Valencia ខ្សែ​បម្រើ​ក្រុម​ Man Utd (ឆ្វេង)

 

​​​ខ្សែ​បម្រើ​ស្លាប​​សញ្ជាតិ​អង់គ្លេស​ Antonio ​បាន​ឡើង​ជើង​យ៉ាង​ខ្លាំង​នៅ​ Premier League ឆ្នាំ​ថ្មី​២០១៦​នេះ​ ​ដោយ​៨​ប្រកួត​ចុង​ក្រោយ ស៊ុត​បាន​៥​គ្រាប់ ​និង​ទើប​តែ​ស៊ុត​ចូល​ Everton កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​ផង​ដែរ។

 

បើ​តាម​​ Football Insider ​បាន​ឲ្យ​ដឹង​ថា Man Utd ​​បាន​​ចាត់​ទុក​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ជា​គោលដៅ​ធំ​នៅ​រដូវ​ក្ដៅ​​ខាង​មុខ​នេះ ​និង​គ្រោង​​លក់​ Valencia ​ចេញ​វិញ។

 

Man Utd ចង់​បាន​តារា​ឆ្នើម​​ក្រុម​ West Ham ​ជំនួស​ Valencia

ខ្សែ​បម្រើ​ Michail Antonio របស់​ក្រុម​ West Ham

 

Antonio ​បាន​ផ្ទេរ​ពី​ក្រុម​ Nottingham Forest ​នៅ ​Championship ​ទៅ​​ក្រុម​ញញួរ​យក្ស​ West Ham ​​មិន​ទាន់​បាន​១​ឆ្នាំ​ទេ ពោល​គឺ​ទើប​តែ​ផ្ទេរ​កាល​​ខែ​កញ្ញា ក្នុង​តម្លៃ​៧​លាន​ផោន និង​បាន​បង្ហាញ​ខ្លួន​​១៧​​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ ស៊ុត​បាន​៦​គ្រាប់៕

 

​តើ​ប្រិយ​មិត្ត​យល់​ថា Antonio ​ល្អ​សម្រាប់​ Man Utd ទេ?

 

-ចុចអាន៖ Rashford អាច​មាន​ឱកាស​ជាប់​​ជម្រើស​ជាតិ​អង់គ្លេស ទៅ​ Euro 2016

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun