Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

កម្ម​វ​ធី Cambodia DJs Champion 2016 (Semi-final) វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រាត់ បាន​ធ្វើ​ដំណើរ​មកកាន់​ក្រុងព្រះសីហនុ និង​ធ្វើការ​សម្ដែង​នូវ​ការ​ចាក់​ភ្លេង​របស់​ឌី​ជេ នៅ​មជ្ឈមណ្ឌល​កម្សាន្ត អឹល​វី (LV Club) កាលពី​ថ្ងៃអាទិត្យ ទី៦ ខែ​មីនា កន្លង​ទៅ​នេះ។

 
Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

 

 

លោក Raindy  ជា​គណៈកម្មការ​មួយ​រូប​នៃ​កម្មវិធី Cambodia DJs Champion 2016 បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ឌី​ជេ​ទាំងអស់​ដែល​ទទួល​បាន​ជយលាភី​ដែល​នឹង​បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​មាន​ជា​ការ​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

 

វត្តមាន​របស់​ឌី​ជេ​ទាំង​បួន​នាក់ រួមមាន Dj Naga, Dj Snow Y, Dj Kaka និង​ Dj Blue ដែល​អ្នក​ទាំង​បួន​នាក់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ជំ​រុះ​ផ្ដាច់​ព្រាត់​បាន​អង្រួន​ក្លឹប​អឹ​ល​វី និង​ធ្វើ​ប្រិយមិត្ត​និង​អ្នក​មក​ទស្សនា​គ្រប់ៗគ្នា​មាន​ភាព​សប្បាយ​រីករាយ។

 

គួរ​បញ្ជាក់​ដែរ​ថា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ស្ថានីយ​ទូរទស្សន៍ MYTV ត្រូវ​នឹង​ថ្ងៃទី៩ ខែ​មីនា នេះ៕

 
Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

 
Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

 
Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

 
Cambodian DJs Tour 2016 មកដល់​ក្រុងព្រះសីហនុ

 

អត្ថបទ៖ កើត ចន្ទ្រា