ឈុត​មួយ​ក្នុង​រឿងនាយ ក្រូច បើក​ឡាន​បុក​មនុស្ស​ពេញ​ផ្សារ

នាយ​ក្រួច បាន​​បើក​​ឡាន​ក្រឡុក​ស៊ីម៉ង់ ទៅ​បុក​ផ្សារ​​​មួយដែល​មាន​មនុស្សម្នា​​​ជា​ច្រើន​នាក់ ​ក្នុងបរិវេណ​បុរីសំណង់​ផ្ទះ​ល្វែង​មួយ​កន្លែងនៅ​ចម្ការ​ដូង​​។ ​សកម្មភាព​នេះ ​គឺ​ជា​ឈុត​មួយ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំមាន​ចំណង​ជើង​​​​ថា “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” របស់​ផលិតកម្ម​​”ស៊ី​ស្ដារ”។

 

ឈុត​មួយ​ក្នុង​រឿងនាយ ក្រូច បើក​ឡាន​បុក​មនុស្ស​ពេញ​ផ្សារ

 

ក្នុង​ឈុត​នោះ នាយ​ក្រូច ជា​អ្នក​បើក​ឡាន​ ហើយ​នាយ បូរ៉ាជីម ជា​ព្រួល។ ភ្លាមៗ​​ឡាន​បាន​​​ដាច់​ហ្វ្រាំង ជ្រុល​ទៅ​​បុក​ផ្សារ ដែល​មាន​មនុស្សម្នា​ជា​ច្រើន​ ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើងគ្នា។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ  ​រួម​ជា​មួយ​ការ​បញ្ជាក់​ប្រាប់​ពី លោក ឈី រដ្ឋា អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​ស៊ីស្ដា ស្ដីពី​សកម្មភាព​នៃ​ការ​ថត​ខ្សែភាពយន្ត​ខាង​លើ៕

 

 

អត្ថបទ៖ ខុត សីហា