គ្រូ​ទាយ​ដើរ​ទាយ​ដល់​ផ្សារ​ទំនើប ទាយ​ថា​ខ្ញុំ​មាន​គ្រោះ​ដល់​ទៅ​មួយ​ខែ​ពេញ​

សម័យ​នេះ​ហើយ​ បើ​មាន​អ្នក​ជឿ​លើ​រឿង​ទស្សន៍ទាយ​អី​​នោះ ច្បាស់​ជា​ត្រូវ​គេ​សើច​ចំអក​ស្លាប់​ហើយ ព្រោះ​រឿង​ទាយ​គ្រាន់​តែ​ជា​ការ​និយាយ​របស់​គ្រូ​ប៉ុណ្ណោះ។ តែ​សម្រាប់​រឿង​ខ្ញុំ​ អាច​ថា​វា​កើត​ឡើង​ពិត​ដូច​ពាក្យ​អ៊ំ​ចាស់​នោះ​ទាយ​ឱ្យ​ខ្ញុំ​ក៏​ថា​បាន ព្រោះ​មើល​ទៅ​វា​ដូច​គ្នា​ពេក​។
 

ថ្ងៃ​មួយ​ចេញ​ពី​ដើរ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​ ស្រាប់​តែ​ត្រូវ​អ៊ំ​ស្រី​ម្នាក់​មក​ចាប់​ដៃ ​ហើយ​និយាយ​ដោយ​ទឹក​មុខ​មែនទែន​ថា ខ្ញុំ​នឹង​ត្រូវ​ជួប​គ្រោះ​ពេញ​មួយ​ខែ​ តែ​គ្រោះ​នោះ​តូច​ទេ មិន​មាន​គ្រោះ​ថ្នាក់​អី​ធំដុំ​ទេ គ្រាន់​តែ​ឱ្យ​ខ្ញុំ​ប្រយ័ត្ន​ប្រយែង​ខ្លួន​។ សំខាន់​គឺ​ ខ្ញុំ​នឹង​បាន​ជួប​គូ​ព្រេង​ព្រោះ​តែ​គ្រោះ​នោះ​ផង។ ថា​ទៅ​មើល ខ្ញុំ​គួរ​ជឿ​រឿង​ដែល​គាត់​និយាយ​នេះ​អត់​?

 

គ្រូ​ទាយ​ដើរ​ទាយ​ដល់​ផ្សារ​ទំនើប ទាយ​ថា​ខ្ញុំ​មាន​គ្រោះ​ដល់​ទៅ​មួយ​ខែ​ពេញ​

 

ដំបូង​ខ្ញុំ​ស្មាន​តែ​ជា​ក្រុម​អ្នក​លេង​ហ្វេសប៊ុក​ថត​ទុក​បង្ហោះ ឬ​កម្មវិធី​ទូរទស្សន៍​អ្វី​មួយ តែ​ពេល​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ ក៏​មិន​មាន​ឃើញ​កាមេរ៉ា​អ្វី​ទេ។ ​តែ​ក្រោយ​ពី​គាត់​ទាយ​ឱ្យ​នោះ​មក ចង់​ឬ​មិន​ចង់ រឿង​ស៊យ​ក៏​កើត​ឡើង​បន្ត​បន្ទាប់​មែន និយាយ​ទៅ​គឺ​មួយ​ខែ​ពេញ​តែ​ម្ដង​។

 

​​តើ​ខ្ញុំ​នឹង​ត្រូវ​ជួប​គ្រោះ​ស៊យ​អ្វី​ខ្លះ ​បើ​តាម​សម្ដី​អ៊ំ​នោះ? ហើយ​ខ្ញុំ​ពិត​ជា​អាច​ជួប​គូព្រេង​មែន​ឬ​?
 

«មាន​គ្រោះ​ជួប​ស្នេហ៍» ប្រលោមលោក​ស្នេហា​បែប​យុវវ័យ​ Cute Cute ទាំង​ការ​លេង​ពាក្យពេចន៍ និង​សកម្មភាព​កំប្លែងៗ នឹង​ត្រៀម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ហើយ!