ព្រះ​សង្ឃ​​​មួយ​អង្គ​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​ពី​​​បទ​​​ប៉ុនប៉ង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​

នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​ចាប់​​​ខ្លួន​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ពាក់​​​ព័ន្ធ​​​ការ​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩​​​ឆ្នាំ​​​ម្នាក់​​​ ខណៈ​​​មន្ត្រី​​​សង្ឃ​​​មាន​​​សង្ឃ​​​ ដីកា​​​ថា គ្មាន​​​គម្រោង​​​​​​ដោះ​​​ស្រាយ​​​បទល្មើស​​​​​​កើត​​​មាន​​​ជា​​​ប្រចាំ​​​ដែល​​​កំពុង​​​កើន​​​ឡើ​​​ងក្នុ​​​ង​​​ចំណោម​​​ព្រះ​​​សង្ឃ​​​នៅ​​​ទូទាំង​​​ប្រទេស​​​។

នួន​​​ ចាន់​​​ថន អាយុ​​​២០​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ក្នុង​​​ឃុំ​​​ធម្មតា​​​អរ ​​​ស្រុក​​​សំរោង​​​ទង ខេត្ត​​​កំពង់​​​ស្ពឺ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​មន្ត្រីសង្ឃ​​​​​​​​​​ផ្សឹក​​​រួច​ នេះ​​​បើ​​​យោងតាម​​​លោក ​​​អ៊ុក​​​ ផុន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ។

លោក អ៊ុក ផុន បាន​​​លើក​​​ឡើង​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​ដែល​​​និមន្ត​​​មក​​​ពី​​​ខេត្ត​​​តាកែវ​​​​​​បាន​​​និមន្ត​​​ទៅ​​​លេង​​​មិត្ត​​​ភក្តិ ហើយ​​​បាន​​​ឃើញ​​​ក្មេង​​​ស្រី​​​ម្នាក់​​​កំពុង​​​លេង​​​ជា​​​មួយ​​​ក្មេង​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ជាប់​​​គ្នា​​​នោះ​​​។ ​​​លោក​បាន​បន្ថែមថា​ នួន​​​ ចាន់​​​ថន បាន​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ក្មេង​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​ចេញ​​​ទៅ​​​ដេញ​​​គោក្របី​​​ ហើយ​​​បន្ទាប់​​​មក​​​ជន​​​នេះ​​​បាន​​​បង្ខំ​​​ក្មេង​​​ស្រី​​រង​គ្រោះ​ឲ្យ​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះ​​​ ជា​​​កន្លែង​​​ដែល​​​ជន​​​នេះ​​​ប៉ុនប៉ង​​​រំលោភ​​​នាង ប៉ុន្តែ​បានរម្ងាប់​​​អារម្មណ៍វិញ​​​​​ បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​​​​បាន​​​ស្រែក​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​​​​ប៉ុន​​​ប៉ង​​​រំលោភ​​​មិន​​​បាន​​​សម្រេច​​​​​​ ព្រះ​​​សង្ឃ​​​អង្គ​​​ នេះ​​​បាន​​​​​​ដោះ​​​លែង​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​​​​​ ហើយ​​​​​​​​​ឲ្យ​​​លុយ​​​​នាង​​​២.០០០រៀល​​​ ដើម្បី​​​ឲ្យ​​​ទៅ​​​ទិញ​​​បារី​​​មក​​​ឲ្យ​​​ខ្លួន​​​។ ប៉ុន្តែ ក្មេង​​​ស្រី​​​រូបនេះ​​​បាន​​​រត់​​​ទៅ​​​ផ្ទះ​​​របស់​​​ខ្លួន ហើយ​​​ប្រាប់​​​ជីដូន​​​”។

នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​បាន​​​ឲ្យដ​​​ឹង​ទៀត​ថា ​​​ជីដូនរបស់​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​​​​បាន​​ទៅ​ប្តឹង​មេភូមិ​​​ភ្លាម​​​ៗ​​​​​​ហើយ​មេភូមិបាន​​​ជូន​​​ដំណឹង​​​បន្ត​ដល់​​​នគរ​​​បាល​​​ ដែល​​បាន​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​នៅ​​​ថ្ងៃ​​​ ដ​ដែល​​​​នោះ​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ជន​​​សង្ស័យ​​​បាន​​​សារភាព​​​ចំពោះ​​​អ្វី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​បាន​​​រៀប​​​រាប់ ហើយ​​​យើង​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ”​​​។

លោក សោម បូរ៉ា​​​ ស្នង​​​ការ​​​រង​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​សាក​​​សួរ​​​ នួន ចាន់​​​ថន ​​​នឹង​​​បន្ត​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។

មេគណ​​​ខេត្ត​​​ ព្រះនាម នូ វ៉ាន់​​​ឌឿន បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រ​​​ះ​​​សង្ឃ​​​អង្គ​​​នេះ​​​ត្រូវ​​​បាន​​​ផ្សឹក​​​ហើយ ហើយ​ព្រះអង្គ​បាន​​​ទទួល​​​ស្គាល់​​​ថា ហេតុ​​​ការណ៍​​​បែប​​​នេះ​​​ជះឥទ្ធិពល​ដល់​សាសនា​​​ទាំ​​​ង​​​មូល​​​។

ព្រះអង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​បន្ត​​​ថា “វា​​​​​​ជះ​​​ឥទ្ធិពល​​​អាក្រក់​​​ ប៉ុន្តែ​ពុទ្ធ​​​បរិស័ទ​មួយ​​​ចំនួន​​​បាន​​​យល់​​​អំពី​​​បញ្ហា​​​នេះ​​​ហើយ​​​ ពួក​​​គាត់​​​អាច​​​បែង​​​ចែក​​​សង្ឃ​​​អង្គ​​​ណា​​​ល្អ​​​​សង្ឃ​​​អង្គ​ណា​​​អាក្រក់​​​”។

មន្ត្រី​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​ ឈឹង ប៊ុនឈា ដែល​​​ជា​​​សមាជិក​​​​​​ថេរសភា​​​សង្ឃ​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា​​​បាន​​​ឯកភាព​​​។ព្រះ​​​អង្គ​​​មាន​​​សង្ឃ​​​ដីកា​​​ថា ជនរួមភេទ​ជាមួយ​កុមារ​មាន​ចំនួន​តិច​​​តួច​​​ក្នុង​​​ចំណោម​​​ព្រះសង្ឃ ប៉ុន្តែ​​​ព្រះអង្គ​​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​លទ្ធ​​​ភាព​​​ដែល​​​អាច​ធ្វើ​​​ឲ្យ​​​ខូច​​​សាសនា​​​ទាំង​​​មូល​​​។

ព្រះ​​​អង្គ​​​មាន​​​សង្ឃដីកា​​​បន្ត​​​ថា “វា​​​នឹង​​​ប៉ះ​​​ពាល់​​​ដល់​​​​​​​​​​​កិត្តិ​​​យសរបស់​​​ព្រះ​​​សង្ឃ និង​​​សាសនា​​​ ​​​ទោះ​​​បី​​​ជា​​​ វា​​​​​​កើត​​​ឡើង​​​​លក្ខណៈ​​​បុគ្គល​​​ក៏​​​ដោយ​​​​​​តែ​​​វា​​​ប៉ះ​​​ពាល់​​​ដល់​​​កិត្តិយសសង្ឃ​​​ផ្សេង​ៗទៀត​​​​​​​ដែល​​​ប្រតិបត្តិតាម​​​​សាសនា​​​ព្រះ​​​ពុទ្ធ។ អាត្មា​​​​ព្រួយ ​​​បារម្ភ​​​ ព្រោះវានឹងមាន​ផល​ប៉ះពាល់​​​កាន់​​​តែ​​​​ខ្លាំង​​​ ប្រសិន​​​បើ​​​វា​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​ឡើង​​​”។

ព្រះតេជគុណ ឈឹង ប៊ុនឈា បាន​​​មាន​​​សង្ឃ​​​ដីកាទៀត​​​​ថា អនុសង្ឃវច្ឆរ​​​មន្ត្រី​​​សង្ឃ​​​ប្រចាំឆ្នាំ ធ្វើឡើង​ក្នុង​គោល​បំណង​ដោះ​​​ស្រាយ​​​ បញ្ហា​បែបនេះ និង​​​បានកំណត់​ទិសដៅ​ដោះ​ស្រាយ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ប៉ុន្តែ ព្រះ​​​អង្គ​​​​​​មិន​​​បាន​ប្រាប់​ឲ្យដឹង​ពី​គោលដៅថ្មី​សម្រាប់​​​​​​ដោះ​​​ស្រាយ​​​​​​ជា​​​មួយ​​​ជន​​​ចាប់​​​រំលោភ​​​នោះ​​​ឡើយ​​​។

អំឡុង​​​អនុសង្ឃ​​​វច្ឆរ​​​​មន្ត្រី​​​សង្ឃ​​​​​​លើក​​​មុន​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ខែ​​​ធ្នូ​ ការ​​​រំលោភបំពាន​​​​ផ្លូវ​​​ភេទ​​​ប្រព្រឹត្ត​​​ដោយ​​​ព្រះ​​​សង្ឃ​​​​​​​មិន​​​ត្រូវ​​​បាន​​​​ដោះស្រាយ​ទាល់​តែ​សោះ​ ទោះបីជា​មាន​​​ករណី​​​ដ៏​​​លេច​​​ធ្លោ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ក៏​​​ដោយ ក្នុង​​​នោះ​​​រួម​​​មាន​​​ ដូចជា​ករណី​ ព្រះចៅ​​​អធិការ​​​វត្ត​​​មួយ​​​អង្គ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ដែល​​​​បាន​​​រំលោភ​​​ជា​​​ប្រព័ន្ធ​​​លើ​​​សាមណេ​រ​​ចំនួន​​​១០​​​អង្គ​​​ដែល​​​ស្ថិត​​​ក្នុង​​​ការ​​​មើលថែ​​​របស់​​​ព្រះអង្គ​​​ជាដើម​។ ផ្ទុយ​​​ទៅ​​​វិញ ​​​អនុសង្ឃ​វច្ឆរមន្ត្រី​សង្ឃ​​​​នេះ​​​បាន​​​ផ្តោត​​​លើ​​​ការ​​​រិះ​​​គន់​​​មេដឹក​​​នាំ​​​គណបក្ស​​​នយោបាយ​​​ដ៏​​​តូច​​​មួយ​​​ដែល​​​បាន​​​លើក​​​​​​ឡើង​​​ពី​​​បញ្ហា​​​របស់​​​ព្រះ​​​សង្ឃ​​​ទៅ​​​វិញ​​​៕ ស៊ុយឈាង​​​​​​

The post ព្រះ​សង្ឃ​​​មួយ​អង្គ​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​ពី​​​បទ​​​ប៉ុនប៉ង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​ appeared first on ខេមបូឌា ដេលី.