ភ្នាក់ងារជនភៀស ខ្លួនយូអិន ព្រួយបារម្ភចំពោះ គម្រោងជនភៀសខ្លួន អឺរ៉ុប តួកគី

យូអិន៖ យោងតាមការ លើកឡើងរបស់អ្នក នាំពាក្យអង្គការ សហប្រជាជាតិ មួយរូប បានឲ្យដឹងថា ភ្នាក់ងារជនភៀសខ្លួន នៃអង្គការ សហប្រជាជាតិ បានសម្ដែងការ ព្រួយបារម្ភរបស់ខ្លួន ជុំវិញការឆ្លើយតប របស់សហភាព អឺរ៉ុប និងតួកគី ចំពោះវិបត្តិជនភៀសខ្លួន ដែលពាក់ព័ន្ធនឹងការ បញ្ជូនជនភៀសខ្លួន ទាំងអស់ត្រឡប់ទៅវិញ ដោយគ្មាន សុវត្ថិភាពការពារ គ្រប់គ្រាន់ ក្រោមច្បាប់ អន្ដរជាតិ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីលោក ស្ទេហ្វេន ឌូចារិក អ្នកនាំពាក្យ យូអិន បន្ដទៀតថា បើទោះជា យ៉ាងណា ខ្លួននៅ តែបន្ដសាទរចំពោះ ការផ្ដល់ជំនួយ ហិរញ្ញវត្ថុ របស់អឺរ៉ុប ដើម្បីគាំទ្រតួកគី និងសហគមន៍ជនភៀស ខ្លួនទាំងអស់នៅក្នុង ប្រទេសតួកគី។

លោក បានបន្ដទៀតថា ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលតួកគី បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ជនភៀស ខ្លួនជិត ៣លាននាក់ និងបានលះបង់ ច្រើនណាស់ក្នុងពេល ប៉ុន្មានឆ្នាំនេះ ហើយថ្មីៗនេះដែរ ក៏ទើបនឹងបាន អនុវត្តន៏បទ ប្បញ្ញត្តិការងារមួយ សម្រាប់ជនភៀសខ្លួន ស៊ីរី ប៉ុន្ដែអ្វីដែលពិបាក បំផុតនោះគឺ តួកគីនៅតែបន្ដ បំពេញតម្រូវការ ចាំបាច់ សម្រាប់ការ កើនឡើងនូវ ចំនួន ប្រជាជនស៊ីរី។

យោងតាម ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ ឲ្យដឹងថា អឺរ៉ុប និងតួកគី កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ បានព្រមព្រៀងគ្នា ស្ដីពីដំណោះស្រាយ វិបត្តិជនភៀសខ្លួន ដែលអាចបញ្ជូន អ្នកទាំងឡាយ ណាធ្វើដំណើរដល់ ប្រទេសក្រិក ពីប្រទេសតួកគី ឲ្យត្រឡប់មកកាន់តួកគីវិញ៕

ភ្នាក់ងារជនភៀស ខ្លួនយូអិន ព្រួយបារម្ភចំពោះ គម្រោងជនភៀសខ្លួន អឺរ៉ុប តួកគី