រដ្ឋសភា​ចាប់​ផ្ដើម​ធ្វើ​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​នេះ

រដ្ឋសភា​ចាប់​ផ្ដើម​ធ្វើ​សិក្ខាសាលា ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ហើយ ដោយ​មាន​វត្តមាន​ប្រធាន​រដ្ឋសភា ក្រុម​ការងារ​ចំពោះ​កិច្ច​បក្ស​ទាំងពីរ រួម​នឹង​អង្គការ​សង្គម​ជាតិ និង​អន្តរជាតិ​ជាង​៣០០​នាក់ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ មីនា។

សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដែល​គ្រោង​នឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​ប្រជុំ​សភា​ពេញអង្គ ដើម្បី​អនុម័ត​នោះ ត្រូវ​បាន​សហជីព មន្ត្រី​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​ច្បាប់ ពិនិត្យ​ឃើញ ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​គាប​សង្កត់ លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព យ៉ាង​ធ្ងន់ធ្ងរ។ ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ ពួកគេ​ស្នើ​ឲ្យ​ពិនិត្យ​កែ​លម្អ​បន្ថែម​ទៀត ដោយ​គួរ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ មុន​នឹង​រដ្ឋសភា​អនុម័ត។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព មាន​១៧ជំពូក និង​១០០​មាត្រា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។