វគ្គជម្រុះពាន Hun Sen Cupn ថ្ងៃនេះមាន ៥គូ ប្រកួតលើទីលាន ៥ខេត្តផ្សេងៗគ្នា

ភ្នំពេញ៖ វគ្គជម្រុះពានរង្វាន់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលថ្មី នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះមាន ៥ប្រកួតត្រូវជួបគ្នា នៅលើទីលាន ៥ខេត្តផ្សេងៗ ដើម្បីប្រជែង រកពិន្ទុរៀងៗខ្លួន និងស្វែងរក កៅអីឡើងមកបន្ដ ការប្រកួតជុំ ផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។

កម្មវិធីថ្ងៃនេះ រួមមានពូលB គឺមានក្រុមខេត្ត ត្បូងឃ្មុំ ត្រូវជួបក្រុមយុវជន បឹងកេត មកពីខេត្តកំពង់ចាម នៅលើទឹកដី របស់ខ្លួន ខណៈក្រុមខេត្ត ព្រៃវែង បន្ដជួបក្រុមស្វាយរៀង បន្ទាប់ពីបរាជ័យ កាលពីប្រកួតបើកឆាក ។ រីឯពូលC  គឺមានក្រុមខេត្តព្រះវិហារ ទទួលក្រុមខេត្តសៀមរាប និងក្រុមអាវុធហត្ថ ខេត្តកំពង់ធំ ជួបក្រុម ខេត្តឧត្តរមានជ័យ ។ ចំណែកពូលD មានតែ ១ប្រកួតប៉ុណ្ណោះ គឺក្រុមខេត្តបាត់ដំបង បើកកីឡាដ្ឋាន ខេត្តទទួល ក្រុមខេត្តកំពង់ឆ្នាំង ។

សម្រាប់ចំណាត់ថ្នាក់ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លង ផុតការប្រកួត ៣សប្ដាហ៍កន្លងទៅ គឺពេលនេះ ក្រុមខេត្តស្វាយរៀង កំពុងឈរកំពូល តារាងនៃ ពូលB ដោយមាន ៩ពិន្ទុ បន្ទាប់ពីឆ្លងផុត ៣ប្រកួតមិនស្គាល់ ពាក្យចាញ់ រីឯក្រុមខេត្តព្រៃវែង កំពុងតាមពីក្រោយ ដោយរកបាន ៦ពិន្ទុ ខណៈក្រុម យុវជនបឹងកេត ទើបរកបាន ៣ពិន្ទុ ។ ចំណែកពូលC ឈរកំពូលតារាង ដោយក្រុម ខេត្តសៀមរាប ដែលមាន ៩ពិន្ទុពេញ បន្ទាប់ពីប្រកួត ៣លើក ឈ្នះរហូត ខណៈក្រុមអាវុធហត្ថ ខេត្តកំពង់ធំ ៣ប្រកួត ឈ្នះ២-ចាញ់១ រកបាន ៦ពិន្ទុ និងក្រុម ខេត្តឧត្ដរមានជ័យ ទើបរកបាន ៣ពិន្ទុ ។

រីឯពូលD គឺក្រុមខេត្តកំពង់ឆ្នាំ កំពុងឈរ កំពូលតារាង ដោយ ២ប្រកួតឈ្នះទាំងពីរ រកបាន ៦ពិន្ទុ និងក្រុម ខេត្តប៉ៃលិន ២ប្រកួត ឈ្នះ១-ចាញ់១ រកបាន ៣ពិន្ទុ ។ ប៉ុន្ដែអ្វីដែលពិសេស ឆ្នាំនេះ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានកំណត់ថា ចំពោះក្រុមលេខ១ តាមពូលនីមួយៗ នឹងទទួលបាន សិទ្ធិចូលរួមប្រកួត League-II ដែលសហព័ន្ធ បង្កើតលើកដំបូង ហើយគ្រោងនឹង ចាប់ផ្ដើមការប្រកួត នៅដើមខែឧសភា ឆ្នាំ២០១៦នេះ ។ ហើយពេលនេះ មាន ២ក្រុមហើយ ដែលទទួលបាន កៅអីលេង League-II គឺមានក្រុមកំពង់ផែ ស្វ័យយ័ត ខេត្តព្រះសីហនុ លេខ១ ប្រចាំពូលE និងក្រុម ខេត្តស្ទឹងត្រែង លេខ១ ប្រចាំពូលF ៕

វគ្គជម្រុះពាន Hun Sen Cupn ថ្ងៃនេះមាន ៥គូ ប្រកួតលើទីលាន ៥ខេត្តផ្សេងៗគ្នា

វគ្គជម្រុះពាន Hun Sen Cupn ថ្ងៃនេះមាន ៥គូ ប្រកួតលើទីលាន ៥ខេត្តផ្សេងៗគ្នា