នាយករដ្ឋមន្រ្តី៖ ប្រើប្រាស់បច្ចេកវិទ្យា កាត់បន្ថយអំពើ ពុករលួយក្នុងការ បើកប្រាក់ឲ្យមន្រ្តីរាជការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នា២០១៦នេះ បានថ្លែងថា ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកាត់បន្ថយអំពើរលួយក្នុងការបើកប្រាក់ដល់មន្រ្តីរាជការនៅសង្គមកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីចែក សញ្ញាបត្របរិញ្ញបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រង អប់រំ, គ្រូកម្រិតឧត្តម (បរិញ្ញាបូក១ ) គ្រូកម្រិតមូលដ្ឋានឯកទេសភាសា បារាំង-ខ្មែរ  ( វិទ្យាស្ថានជាតិអប់រំ) នាព្រឹកថ្ងៃ ពុធទី៩ ខែមិនា ឆ្នាំ២០១៦ថា  “ពេលខ្លះវាអាណត្តិបើកប្រាក់ តែវាអត់មានសាច់ប្រាក់។ ឥឡូវនេះ យើងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយអំពើពុករលួយ ដូចជាការបើកប្រាក់ខែ តាមធនាគារ ដូច្នេះមន្រ្តីខ្មោច វាអត់ចេះបើកលុយតាមធនាគារទេ”។

សម្តេចបានបង្ហាញក្តីសង្ឃឹមថា បងប្អូនកងទ័ព នគរបាល មន្រ្តីរាជការមានការយោគយល់ និងយល់ពីស្ថានភាព នៃគ្រប់គ្រងរដ្ឋមួយ មិនមែនងាយស្រួលនោះទេ។ សម្តេចថា  មិនធ្វើដូចជាការសន្យាខ្យល់នោះ បើធ្វើបាននោះ គឺទៅមិនរួចនោះទេ៕