ក្រសួងពីររួមគ្នា ផ្សព្វផ្សាយវិស័យ ពាណិជ្ជកម្ម និងអប់រំនៅកម្ពុជា

 ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហការជាមួយ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងបើកវេទិកា ពិភាក្សាដោយ សេរីនៅម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ផ្តោតការធ្វើកំណែទម្រង់ និងបញ្ហាប្រឈមនានា។

យោងតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា វេទិកានេះ ផ្តោតទៅលើវិស័យ អប់រំ និងពាណិជ្ជកម្ម ដែលផ្តល់ការយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនសិស្ស-និស្សិតកម្ពុជា និងវិស័យឯកជន អំពីសារៈ សំខាន់នៃការធ្វើកំណែទម្រង់នានា និងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ ឆ្លុះបញ្ចាំងពីគោល នយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ អ្នកសម្របសម្រួល នឹងបញ្ជូនសំណួរដែលសួរភ្លាម ពីអ្នកចូលរួមនៅ ទីនោះផ្ទាល់ និងមិនផ្ទាល់តាមរយៈប្រព័ន្ធអេឡិកត្រូនិក ទៅកាន់រដ្ឋមន្រ្តីទាំងពីរ ធ្វើការឆ្លើយតប៕

ក្រសួងពីររួមគ្នា ផ្សព្វផ្សាយវិស័យ ពាណិជ្ជកម្ម និងអប់រំនៅកម្ពុជា