មន្ទីពេទ្យ AK និងក្រុមហ៊ុន Good Lucoup សហការគ្នា រៀបចំកម្មវិធី បង្ហាញម៉ូដ សប្បុរសធម៌

ភ្នំពេញ៖ មន្ទីរពេទ្យ AK បានសហការជាមួយ ក្រុមហ៊ុន Good Lucoup រៀបចំកម្មវិធី បង្ហាញម៉ូដដើម្បី សប្បុរសធម៌ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារ NagaWorld រាជធានីភ្នំពេញ។

កម្មវិធីបង្ហាញម៉ូដនេះ ដើម្បីនាំយកថវិកា ជួយដល់ភូមិក្រីក្រ មួយចំនួនក្នុង ខេត្តព្រៃវែង ដែលបានមានការ ចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស ចំនួន៥០០នាក់ មកពីប្រទេសចិន កូរ៉េ និង ម៉ាឡេស៊ី ។  តារាកូរ៉េ កំពុងមាន ប្រជាប្រិយភាព Park Soo Hong និង ក្រុមចម្រៀងនារី Kpop PocKet Girls បានមកដល់ រាជធានីភ្នំពេញ ដើម្បីសម្ដែង ជាពិសេសក្នុង កម្មវិធីបង្ហាញម៉ូដ ដើម្បីសប្បុរសធម៌ មួយនេះ។ ដើម្បីឲ្យកាន់ពិសេស អ្នករៀបចំកម្មវិធី ក៏បានអញ្ជើញតារា បង្ហាញម៉ូដកូរ៉េ ១០រូប រួមទាំងក្រុមហ៊ុន រៀបចំការបង្ហាញម៉ូដ នូវស្នាដៃ នៃការច្នៃប្រឌិត របស់អ្នកច្នៃម៉ូដ ប្រទេស Natacha Vans Fashion Creation ។

ព្រឹត្តិការណ៍មួយនេះ អក្សរផ្ចស់ដែល មានលក្ខណៈពិសេស សរសេរដោយ ព្រះសង្ឃមួយអង្គ បានដាក់ឲ្យដេញថ្លៃ ហើយស្នាដៃ ឯកទាំងអស់នេះ ត្រូវបានដេញថ្លៃ ដាច់យ៉ាងឆាប់រហ័ស។ចំនួនថវិកា មិនបានដឹងថា ប៉ុន្មាននៅឡើយទេ តែថវិកាទាំងអស់ នឹងយកទិញជាអង្ករ និងសម្ភារៈ ចាំបាច់ផ្សេងៗទៀត សម្រាប់គ្រួសារក្រីក្រ ក្នុងខេត្តព្រៃវៃង ។ ដោយឡែក មន្ទីរពេទ្យកូរ៉េ AK ផ្ទាល់ក៏បានចំណាយ ទិញអង្ករចំនួន១០ តោន ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ព្រមទាំងថ្នាំ ដើម្បីចែកជូនដល់ គ្រួសារក្រីក្រ ចំនួន១០០០គ្រួសារ មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ផងដែរ។

លោក Khus ប្រធានមន្ទីពេទ្យ AK បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងចូលរួមជួយ ប្រជាជនកម្ពុជា ខ្ញុំមានបេះដូង ប្រជាជនកម្ពុជា ហើយខ្ញុំប្តេជ្ញាជួយ អ្នកមកពីគ្រួសារក្រីក្រ។ វាជាលើកទី២ហើយខ្ញុំបានផ្តល់  អង្ករ ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ថ្មាំព្យាបាលព្រមទាំង សម្លៀកបំពាក់ដល់ក្មេងៗកម្ពុជា ខ្ញុំបានធ្វើម្តងរួចមក ហើយនៅក្នុងខេត្ត បាត់ដំបង ហើយនិងជួយបន្ថែមទៀត”។

អ្នកនាំពាក្យ ក្រុមចម្រៀងនារី  Kpop Pocket Girls  បានមានប្រសាសន៍ផងដែរថា “នេះក៏មិនមែនជា លើកទីមួយទេ ដែលយើងបានចូល រួមព្រឹត្តិការណ៍ សប្បុរសធម៌ យើងបានចូលរួម ព្រឹត្តិការណ៍បែបនេះ នៅក្នុងប្រទេសកូរ៉េ តែនេះជាលើកដំបូង ដែលយើងបានធ្វើនៅ ប្រទេសកម្ពុជា។នៅប្រទេសកូរ៉េ យើងបានជួយមន្ទីរ មហារីក និង សម្ដែងសម្រាប់កម្សាន្ដ របស់យោធា ហើយយើង មានសេចក្ដី រីករាយខ្លាំងណាស់ ដែលបានជួយអ្នកដទៃ តាមរយៈការប្រគំតន្ដ្រី”។

Park Soo Hong បញ្ជាក់ថា ខ្លួនបានជួយកម្មវិធី សប្បុរសធម៌ជាច្រើន ក្នុងពេលកំពុង ធ្វើដំណើរត្រលប់ទៅ ប្រទេសកូរ៉េវិញ។ Hong បានមានប្រសាសន៍ថា “នេះជាលើកទីមួយ ហើយនៅ ក្នុងប្រទេសកម្ពុជា ហើយខ្ញុំរីករាយ ចូលរួម ព្រឹត្តិការណ៍ដ៏មាន អត្ថន័យនេះ”៕

មន្ទីពេទ្យ AK និងក្រុមហ៊ុន Good Lucoup សហការគ្នា រៀបចំកម្មវិធី បង្ហាញម៉ូដ សប្បុរសធម៌

 

មន្ទីពេទ្យ AK និងក្រុមហ៊ុន Good Lucoup សហការគ្នា រៀបចំកម្មវិធី បង្ហាញម៉ូដ សប្បុរសធម៌

មន្ទីពេទ្យ AK និងក្រុមហ៊ុន Good Lucoup សហការគ្នា រៀបចំកម្មវិធី បង្ហាញម៉ូដ សប្បុរសធម៌