សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរៀបចំសន្និសីទ សារព័ត៌មាន លើផែនការដោះស្រាយ បញ្ហាប្រឈមក្នុង វិស័យស្រូវអង្ករ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីផែនការដោះស្រាយ លើបញ្ហាប្រឈមក្នុង វិស័យស្រូវអង្ករ កម្ពុជា នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រុងភ្នំពេញ ក្រោមវត្តមាន ប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជាលោក សុខ ពុទ្ធីវុធ និងភាគីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

ក្នុងពិធីនេះ ភាគីពាក់ព័ន្ធនៅក្នុងវិស័យ ស្រូវអង្ករសំខាន់ៗ តំណាងមក ពីខាងរោងម៉ាស៊ីន កិនស្រូវក្រុមហ៊ុន នាំចេញអង្ករ និងសហគមន៍កសិករ បានចូលរួម។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំក្រុម ប្រឹក្សាភិបាលរបស់ខ្លួន កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា បានសម្រេចដាក់ ចេញនូវផែនការ គន្លឹះសំខាន់ៗ មួយចំនួន ដើម្បីដោះស្រាយ បញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ៕

សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរៀបចំសន្និសីទ សារព័ត៌មាន លើផែនការដោះស្រាយ បញ្ហាប្រឈមក្នុង វិស័យស្រូវអង្ករ