កាំកុងត្រូលចុះ ផ្សព្វផ្សាយគ្រោះថ្នាក់ ចំណីអាហារ និងការទប់ស្កាត់ ដល់សិស្ស៣០០នាក់ នៅវិទ្យាល័យអូរជ្រៅ

បន្ទាយមានជ័យ: ក្រោយពីរកឃើញថា មានឈ្មួញទុច្ចរឹតនៅតែបន្តសកម្មភាព លួចនាំចូលទំនិញ ខូចគុណភាពពីប្រទេស ជិតខាងមកលក់នាំឲ្យ ខូចសុខភាពរបស់ពលរដ្ឋ នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ សមត្ថកិច្ចកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ ដែលមានលោក ស៊ាន ស៊ីណាត ជាប្រធាន បានចាត់មន្ត្រីរបស់ខ្លួន ឲ្យសហការណ៍ជាមួយ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច មន្ទរពាណិជ្ជកម្ម មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានចុះផ្សព្វផ្សាយ ពីគ្រោះថ្នាក់ចំណីអាហារ និងការបង្កាដល់ សិស្សានុសិស្សប្រមាណ៥០០នាក់ នៅវិទ្យាល័យអូរជ្រៅ និងវិទ្យាល័យពន្លកខ្មែរ ក្រុងប៉ោយប៉ែត។

លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចុះអប់រំ និងផ្សព្វផ្សាយដល់ប្អូនៗ សិស្សានុសិស្សនៅ តាមសាលារៀន គឺសមត្ថកិច្ចយើង ធ្វើឡើងក្នុងគោលបំណង បញ្ច្រៀបការយល់ដឹង ដល់សិស្សទាំងនោះ ឲ្យពួកគាត់បានយល់ច្បាស់ ពីអ្វីដែលជាហានិភ័យ ម្ហូបអាហារ ដែលទំនិញខូចគុណភាពទាំងនោះនាំឲ្យគ្រោះថ្នាក់ និងខូចសុខភាពដល់ អ្នកប្រើប្រាស់ក្រោយ បរិភោគរួច។ លោករំពឹងថា ក្រោយពីទទួលបានការអប់រំ នេះពួកគេ នឹងចេះពីវិធី ជ្រើសរើសម្ហូបអាហារ ដែលល្អយកមក ទទួលទាន ពួកគេនឹងរួចផុត ពីការខូចសុខភាព។

ទន្ទឹមគ្នានៃការផ្សព្វផ្សាយនេះ អនុប្រធានសាខា កាំកុងត្រូលលោក លន់ ស៊ីថា បានឡើងធ្វើបទបង្ហាញ ពីគ្រោះថ្នាក់ផ្សេងៗ និងវិធីមើលពីកាលបរិច្ឆេទ ទំនិញកំប៉ុងមាន ភាពខុសប្រកតី ដូចជា ច្រេះស៊ី កំពិត ហួសសុពលភាពប្រើប្រាស់ អាហារក្លាសេ្សមួយចំនួន មកពីបរទេសដែលរក្សាទុក មិនត្រឹមត្រូវតាមស្តង់ដា បានណែនាំដល់សិស្ស ទាំងនោះឲ្យបញ្ឈប់ការ ប្រើប្រាស់បន្តទៀត។ លោកបន្តថា បើកាលណាសិស្សទាំងនោះ បានទទួលចំណេះដឹង គ្រោះថ្នាក់ម្ហូបអាហារ នេះហើយ ពួកគេអាចនឹងនាំយក ចំណេះទាំងនេះ ទៅប្រាប់ប្អូនៗ និងសាច់ញាតិរបស់ពួកគេ បន្តតាមសហគមន៍ នៅពេលអនាគត អាហារខូចគុណភាព និងទំនិញហួសសុពលភាព ប្រើប្រាស់ទៀតហើយ៕